បន្ទាយមានជ័យៈ មានករណីឃាតកម្មមួយបានកើតឡើង ដោយសមត្ថកិច្ចបានឃាត់ខ្លួនជនសង្ស័យ២នាក់ ក្នុងចំណោមបក្ខពួក៤នាក់ យកទៅធ្វើត្រាប់ ពាក់ពន្ធ័នឹងការវាយសម្លាប់ជនរងគ្រោះជាងកាត់សក់ ប្លន់យកម៉ូតូ ដោយមានគម្រោងគិតទុកជាមុន។
ករណីនេះកើតឡើងនៅយប់ថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០១៨ នៅចំណុចខាងក្រោយវិទ្យាល័យខ្លាកូនប្រហែល៧០០ម៉ែត្រ ជើងភ្នំខ្លាកូន ក្នុងភូមិខ្លាកូន សង្កាត់កំពង់ស្វាយ ក្រុងសិរីសោភ័ណ និងយកមកធ្វើត្រាប់នៅរសៀលថ្ងៃទី៤ ខែមិថុនា ឆ្នាំ២០១៨ ៕
មតិយោបល់