ព័ត៌មានជាតិ

ឃាត់ខ្លួនជនសង្ស័យ៥នាក់ ដកហូតថ្នាំ១កញ្ចប់ធំ

ភ្នំពេញ: ជនសង្ស័យចំនួន៥នាក់ រួមនឹងថ្នាំក្រាមថ្លាស១កញ្ចប់ធំ ត្រូវបានកម្លាំងផ្នែកព្រហ្មទណ្ឌខណ្ឌ សហការជាមួយនិងកម្លាំងនគរបាលប៉ុស្តិ៍រដ្ឋបាលទឹកថ្លា បានធ្វើការឃាត់ខ្លួនដោយចោទពីបទជួញដូរនិងប្រើប្រាស់នូវសារធាតុញៀនដោយខុសច្បាប់។

ការឃាត់ខ្លួនជនសង្ស័យទាំង៥នាក់ខាងលើនេះបានធ្វើឡើងការពីវេលាម៉ោង៣និង៣០នាទី រសៀលថ្ងៃទី១០ ខែឧសភា ឆ្នាំ២០១៧ នៅចំណុចបន្ទប់ជួល ផ្ទះសង់ថ្មី ភូមិត្រពាំងឈូក សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ។

សមត្ថកិច្ចបានឲ្យដឹងថា ជនសង្ស័យដែលឃាត់ខ្លួនទាំង៥នាក់នេះទី១មានឈ្មោះ សួន រ៉ា ភេទប្រុស អាយុ៥៥ឆ្នាំ មុខរបរ រើសអេតចាយ ស្នាក់នៅកន្លែងកើតហេតុ(ជួញដូរ), ទី២ឈ្មោះ ដិត ធឿន ភេទប្រុស អាយុ១៩ឆ្នាំ មុខរបរ រើសអេតចាយ ស្នាក់នៅបន្ទប់ជួលខាងលើ, ទី៣ឈ្មោះ គឹម ថារី ភេទប្រុស អាយុ៣៦ឆ្នាំ មុខរបរ រើសអេតចាយ ស្នាក់នៅបន្ទប់ជួលខាងលើ(ផ្តល់ទីតាំង),ទី៤ឈ្មោះ មាស វុធ ភេទប្រុស អាយុ៣៨ឆ្នាំ មុខរបរ រើសអេតចាយ និងទី៥ឈ្មោះ យ៉ាន់ វណ្ណ: ភេទប្រុស អាយុ៣៣ឆ្នាំមុខរបរ រើសអេតចាយ អ្នកទាំង២នាក់ ស្នាក់នៅបន្ទប់ជួលជាមួយគ្នានៅកន្លែងកើតហេតុ។

លោក យឹម ដាវុធ នាយផ្នែកនគរព្រហ្មទណ្ឌខណ្ឌសែនសុខ បានឲ្យដឹងថា មុននិងឈានដល់ការឃាត់ខ្លួនពួកគេទាំង៥នាក់ខាងលើ គឺដោយមានការបញ្ជាផ្ទាល់ពីលោក វរ:សេនីយ៍ ម៉ក់ ហុង អធិការនគរបាលខណ្ឌសែនសុខ បានឲ្យលោក គួក សុខហួ អធិការរងទទួលបន្ទុកផ្នែកព្រហ្មទណ្ឌ និងរូបលោកជានាយផ្នែក បានដឹកនាំកម្លាំងចុះធ្វើការតាមជំនាញតាមដាននិងស្រាវជ្រាវ តាមរយ:ប្រជាពលរដ្ឋ បានរាយការណ៍មកថា មានក្រុមនេះបាននាំគ្នាមកប្រមូលផ្តុំជួញដូរនិងប្រើប្រាស់នូវសារធាតុញៀនដោយខុសច្បាប់ ទើបលោកបានសុំគោលការណ៍ទៅលោកព្រះរាជអាជ្ញាប្រចាំខណ្ឌ ដើម្បីសុំគោលការឆែកឆេបន្ទប់ជួលចំនួន២បន្ទប់ ជាក់ស្តែងបានរកឃើញម្សៅក្រាមថ្លាសចំនួន១កញ្ចប់ធំរួមនឹងសម្ភារ:សម្រាប់ប្រើប្រាស់មួយចំនួនហើយបាននាំខ្លួនពួកគេយកមកធ្វើការសាកសួនៅអធិការដ្ឋាននគរបាលខណ្ឌសែនសុខដើម្បីកសាងសំណុំរឿងចាត់ការបន្តតាមនិតិវិធីច្បាប់៕

មតិយោបល់