ព័ត៌មានជាតិ

ស៊យនោះស៊យ! បុរសជនជាតិចិនម្នាក់ ត្រូវនារីម៉ាស្សាបន្លំលួចលុយ១៣៥ដុល្លារ រួចដូរដាក់លុយក្លែងក្លាយឲ្យវិញ

ភ្នំពេញៈ បុរសជាជនជាតិចិនម្នាក់ ចូលហាងម៉ាស្សាមួយកន្លែង ត្រូវនារីៗម៉ាស្សាបន្លំលួចលុយអស់១៣៥ដុល្លារ រួចដាក់លុយដុល្លារក្លែងក្លាយចូលក្នុងកាបូបឲ្យវិញ ។

ហេតុការណ៍ភ្ញាក់ផ្អើលខាងលើនេះបានកើត នៅល្ងាចថ្ងៃទី១០
ខែឧសភា ឆ្នាំ២០១៧នេះ ស្ថិតនៅតាមបណ្តោយផ្លូវ២០០៤ ភូមិត្រពាំងល្វា សង្កាត់កាកាប ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។

នគរបាលប៉ុស្តិ៍កាកាបបានឲ្យដឹងថា ជនជាតិចិនដែលរងគ្រោះនោះមាន ឈ្មោះJIANAN ZHANG អាយុ២៦ឆ្នាំ មុខរបរបុគ្គលិកក្រុមហ៊ុនជនជាតិចិន ស្នាក់នៅក្នុងភូមិចុងថ្នល់ខាងកើត សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ រាជធានីភ្នំពេញ។

នគរបាលដដែលបានឲ្យដឹងទៀតថា មុនពេលកើតហេតុ បុរសជាជនជាតិចិនរូបនោះ បានមករកសេវាកម្ម ម៉ាស្សានៅកន្លែង ហាងម៉ាស្សាកើតហេតុខាងលើ នៅពេលដែលជនរងគ្រោះបានចូលទៅក្នុងបន្ទប់ម៉ាស្សាហើ
យនោះ នារីបម្រើសេវាកម្មម៉ាស្សាក៏បានឲ្យជនរងគ្រោះដោះសម្លៀកបំពាក់ចេញដោយកាបូបលុយនៅក្នុងសម្លៀកបំពាក់នោះ រួចក៏ម៉ាស្សាជាធម្មតា
នៅក្រោយពេលដែលម៉ាស្សារួចហើយនោះ ជនរងគ្រោះបានឲ្យលុយថ្លៃ សេវាម៉ាស្សា រួចហើយក៏បានជិះម៉ូតូទៅរកទិញសម្ភារៈមួយចំនួន ពេលដកកាបូបដើម្បីឲ្យថ្លៃទិញទៅអ្នកលក់ ស្រាប់តែលុយដែលនៅក្នុងកាបូបក្លែងក្លាយជាក្រដាសប្រាក់១០០ដុល្លារ ជាលុយសែនខ្មោចទៅវិញ ហើយលុយក្នុងកាបូបចំនួន១៣៥ដុល្លារបានបាត់អស់គ្មានសល់ បង្កឲ្យមានការភ្ញាក់ផ្អើល បន្ទាប់ពីជនរងគ្រោះបានដឹងថាខ្លួនបានបាត់លុយរបស់ខ្លួន ក៏បានមករកនគរបាលសង្កាត់កាកាបឲ្យជួយអន្តរាគមន៍ ដល់កន្លែង ហាងម៉ាស្សាខាងលើ។

ក្រោយពីបានទទួលពាក្យបណ្តឹងពីជនរងគ្រោះ ភ្លាមៗនោះកម្លាំនគរបាលបានចុះទៅដល់កន្លែង កើតហេតុភ្លាម តែក្រុមនារីម៉ាស្សាខាងលើបានចាក់សោរហាងរត់គេចខ្លួនបាត់អស់៕

https://youtu.be/OjkqvI8Fm-U

មតិយោបល់