ព័ត៌មានជាតិ

រថយន្តកូរ៉េ ពន្លះគូទរថយន្តកុងតឺន័រមួយទំហឹង បណ្ដាលឲ្យស្លាប់ និងរបួស ២នាក់

កំពង់ស្ពឺ: វេលាម៉ោង៤ និង២០នាទី ឈានចូលថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០១៩ មានករណីគ្រោះថ្នាក់ចរាចរណ៍មួយ កើតឡើងនៅចន្លោះគីឡូម៉ែត្រ លេ59-60 ស្ថិតភូមិក្បាលថ្នល់ ឃុំមហាសាំង ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ។

ដំណើររឿង៖ មុនពេលកើតហេតុ គេឃើញរថយន្តពីរគ្រឿង បើកបរស្របទិសគ្នាពីលិចទៅកើត មកដល់ចំណុចកើតហេតុ ក៏មានរថយន្តកូរ៉េ ម៉ាកហ៊ីយ៉ាន់ដាយ ពណ៌ខៀវ ពាក់ស្លាក លេខព្រះសីហនុ 2B-6490 ដឹកត្រីចំហ៊ុយ បានបុកគូទរថយន្តកុងតឺន័រ ម៉ាកFREIGHTLINER ក្បាល ពណ៌ស ពាក់ស្លាក លេខភ្នំពេញ 3C-7669 បណ្តាលឲ្យអ្នកជិះក្នុងរថយន្តកូរ៉េម្នាក់ស្លាប់។

ជនរងគ្រោះឈ្មោះ មករា ភេទប្រុស អាយុ ២៤ឆ្នាំ មានទីលំនៅភូមិត្រពាំងព្រៃប្រោះ ឃុំទឹកថ្លា ស្រុកព្រៃនប់ ខេត្តព្រះសីហនុ (ស្លាប់) និងអ្នកបើកបរឈ្មោះ វិចិត្រ ភេទប្រុស អាយុ ២៥ឆ្នាំ មានទីលំនៅខេត្តកំពត (របួស) ចំណែកតៃកុងរថយន្តកុងតឺន័រ ចុះរត់គេចខ្លួនបាត់៕

មតិយោបល់