ភ្នំពេញៈ នៅព្រឹកថ្ងៃទី១១ ខែឧសភា ឆ្នាំ២០១៧នេះ លោក លី សុខឡេង ប្រធានក្រមប្រឹក្សាចៅក្រមជំនុំជម្រះនៃសាលាដំបូងរាជធានីភ្នំពេញ បានបើកសវនាការកាត់ទោស យុវជនវ័យ ២៤ឆ្នាំ ជាជនជាតិម៉ាឡេស៊ី ម្នាក់ពាក់ព័ន្ធសំណុំរឿង ដឹកជញ្ជូនគ្រឿងញៀន ជាង១គីឡូក្រាម។
ជនជាប់ចោទឈ្មោះ AHMAD JOHARI CHUNG (អាម៉ាត់ ចូហារី ជុង) ភេទប្រុស អាយុ ២៤ឆ្នាំ មុខរបរ និស្សិតឆ្នាំទី២ ជនជាតិ ម៉ាឡេស៊ី ត្រូវបានលោក សឿន មុនីរ័ត្ន តំណាងអយ្យការចោទប្រកាន់ពីបទ រក្សាទុក ដឹកជញ្ជូន និងជួញដូរដោយខុសច្បាប់នៅសារធាតុញៀន ប្រភេទ ហេរ៉ូអ៊ីន ចំនួន ១០៦៨.៦១ ក្រាម (ជាង១គីឡូក្រាម) ប្រព្រឹត្តកាលពីថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០១៦ នៅចំណុចច្រកទ្វាអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ យោងតាមមាត្រា ៤០ នៃច្បាប់ស្តីពី ការត្រួតពិនិត្យគ្រឿងញៀន។
នៅក្នុងសវនាការជនជាប់ចោទបានសារភាពថា ខ្លួនពិតជាបាននាំយកគ្រឿងញៀននោះពីប្រទេសម៉ាឡេស៊ី ឆ្លងកាត់ប្រទេសកម្ពុជា ទៅលក់នៅម៉ាកាវ ប្រទេសចិន មែន។ ជនជាប់ចោទបានបញ្ជាក់ថា គ្រឿងញៀនទាំងអស់នេះគឺឈ្មោះ តុង ជាអ្នកឲ្យខ្លួននាំយកទៅ ម៉ាកាវ ដោយឈ្មោះ តុង ជាអ្នកចេញសោរហ៊ុយចាយវាយទាំងស្រុក និងនៅពេលគ្រឿងញៀនដល់គោលដៅ ទើបឈ្មោះ តុង ឲ្យលុយថ្លៃសេវា នាំគ្រឿងញៀនទៅម៉ាកាវ សរុបតែម្តង។
ទោះជាយ៉ាងណាសំណុំរឿងនេះ ត្រូវតុលាការលើកពេលទៅប្រកាសសាលក្រមនៅព្រឹកថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០១៧ ខាងមុខវិញ៕
https://youtu.be/zvsjrFPDWn0
មតិយោបល់