ការប្រកួតបាល់ទាត់ដណ្ដើមពានរង្វាន់សម្ដេចតេជោ ហ៊ុន សែន ឆ្នាំ ២០១៧ សម្រាប់ការប្រកួតដំណាក់កាលទី៣ ជើងទី ១ បានបញ្ចប់ជាផ្លូវការនៅថ្ងៃ ពុធ ម្សិលមិញនេះ ដោយក្រុម មជ្ឈមណ្ឌលកំចាត់មីនកម្ពុជា បរាជ័យក្រោមធ្វៃជើង អាស៊ីអឺរ៉ុបយូណាយធីត ក្នុងលទ្ធផល ០ទល់៣ នៅកីឡដ្ឋានស្តាតចាស់។
គ្រាប់បាល់ទាត់បញ្ចូលទីរបស់ក្រុម អាសុីអឺរ៉ុប រកបាននៅរគ្គទី២នៃការប្រកួតដោយកីឡាករ ម៉ន កក្កដា នៅនាទីទី ៥៨ និងកីឡាករ ឈឹម សំបូរ ២គ្រាប់ ម្នាក់ឯង នៅនាទីទី ៧១ ដែលជាការទាត់បាល់ ១១ម៉ែត្រ ខណៈដែលខ្សែការពារខាង សុីម៉ាក់ យកដៃរាំងបាល់ និង ១គ្រាប់ទៀតនៅនាទីទី ៩០ ជិតចប់ការប្រកួត។
សម្រាប់ការប្រកួតជើងទី ២ នឹងធ្វើឡើងនៅថ្ងៃ ពុធ ទី ២៤ ខែ ឧសភា ឆ្នាំ ២០១៧ ៕
មតិយោបល់