ភ្នំពេញៈ តាមសេចក្តីរាយការណ៍បានឲ្យដឹងថា ខណៈនេះមានការភ្ញាក់ផ្អើលមួយបានកើតឡើង បន្ទាប់ពីមានការប្រទះឃើញសាកសពរបស់ស្ត្រីម្នាក់ ដែលជាប្រពន្ធក្រោយរបស់អ្នកកំប្លែង នាយ ហុងដា ដេកស្លាប់ក្នុងខុនដូរ ជាន់ទី៥ ដោយមានស្នាមរឹតក សង្ស័យជាករណីឃាតកម្ម បង្កឲ្យមានការភ្ញាក់ផ្អើលយ៉ាងខ្លាំង។
ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង១និង២០នាទី រសៀលថ្ងៃទី១១ ខែឧសភា ឆ្នាំ២០១៧ ស្ថិតនៅក្នុងសង្កាត់ដង្កោ ខណ្ឌដង្កោ។
ព័ត៌មានលម្អិត យើងនឹងផ្សាយជូនបន្តទៀត។ ក្នុងនោះដែរយើងក៏មានការផ្សាយផ្ទាល់នៅលើផេក Post News Media ផងដែរ៕
មតិយោបល់