នៅយប់នេះការប្រកួត Europa League វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រជើងទី២ រវាងក្រុម Lyon របស់បារាំង ទទួលក្រុម Ajax របស់ហូរឡង់ ស្របពេលដែលក្រុមបីសាចក្រហម Manchester United របស់អង់គ្លេសទទួលក្រុម Celta Vigo មកពីអេស្ប៉ាញ។
ការប្រកួតជើងទី២ យប់នេះ កាន់តែក្តៅគគុកហើយ ដោយក្រុមទាំង៤ នឹងត្រូវប្រកួតយ៉ាងស្វិតស្វាញបំផុតដើម្បីឡើងទៅកាន់វគ្គផ្តាច់ព្រ័ត្រ Europa League។ Lyon នឹងត្រូវបើកទ្វារទទួលក្រុម Ajax ដែល Lyon នឹងប្រឹងអស់ពីសមត្ថភាពដើម្បីសងសឹក Ajaxវិញ។ កាលពីជើងទី១ Ajax បានបំបាក់ Lyon ៤-១ ដូច្នេះហើយ Lyon ប្រហែលជាត្រូវលេងប្រយុទ្ធយ៉ាងលំបាកបន្តិចខណះ Ajax ប្រាកដជាលេងការពារច្រើនជាងប្រយុទ្ធ។ ចំណែកក្រុមបីសាចក្រហម Manchester United វិញ នឹងបើកទ្វារទទួលក្រុម Celta Vigo ស្របពេលដែល Manchester United មានគ្រាប់បាល់ ១គ្រាប់ឈ្នះស្រាប់។
ចំពោះការប្រកួត Manchester United នឹងបន្តព្យាយាមដាក់សម្ពាធលើក្រុម Celta Vigo ព្រោះថាបីសាចក្រហមមិនទាន់សុវត្ថិភាពនៅឡើយទេ។ Celta Vigo ក៍មិនបណ្តោយឲ្យការប្រកួតនេះកាន់តែពិបាកសម្រាប់ពួកគេឡើយ ព្រោះវគ្គផ្តាច់ព្រ័ត្រជាក្តីសុបិនរបស់ពួកគេ។
ចាំមើល តើក្រុម Lyon, Ajax, Celta Vigo និង Manchester United ក្រុមណានឹងឡើងទៅកាន់វគ្គផ្តាច់ព្រ័ត្រ Europa League។
មតិយោបល់