ព័ត៌មានជាតិ

អាយុមិនក្រោម៣៥ឆ្នាំទេ ដែលសមត្ថកិច្ចឃាត់បាន៤នាក់ ជាមួយថ្នាំញៀន ៤៤កញ្ចប់

ប៉ៃលិន: នៅវេលាម៉ោងប្រហែល ១០ និង ៤៥នាទី ថ្ងៃទី០៤ ខែមករា ឆ្នាំ២០២០ ក្រោមការដឹកនាំបញ្ជារបស់លោកវរសេនីយ៍ទោ យ៉ែម សារិទ្ធ អធិការនគរបាលក្រុងប៉ៃលិន បានដឹកនាំកម្លាំងជំនាញចុះបង្ក្រាបករណីជួញដូរគ្រឿងញៀនខុសច្បាប់ ០១ករណី នៅចំណុចផ្សារថ្មី ស្ថិតក្នុងភូមិអូរច្រាលើ សង្កាត់ទួលល្វា ក្រុងប៉ៃលិន ខេត្តប៉ៃលិន ឃាត់ខ្លួនបានជនសង្ស័យចំនួន ០១នាក់ ឈ្មោះ ចាន់ សាន ភេទប្រុស អាយុ៣៥ឆ្នាំ សញ្ជាតិខ្មែរ មុខរបរមិនពិតប្រាកដ មានទីលំនៅកន្លែងកើតហេតុខាងលើ ដកហូតបានម៉្សៅក្រាមពណ៌សថ្លាសង្ស័យថាជាម៉ាទឹកកកចំនួន ០៦កញ្ជប់ ហើយបន្តឈានទៅដល់ការបង្ក្រាប និងឆែកឆេរផ្ទះរបស់ជនសង្ស័យខាងលើ ជាលទ្ធផល៖ ឃាត់ខ្លួនជនសង្ស័យ បានចំនួន ០៣នាក់បន្ថែមទៀត
-ទី១ឈ្មោះ ចាន់ នី ភេទស្រី អាយុ៦៨ឆ្នាំ សញ្ជាតិខ្មែរ មុខរបរកសិករ ត្រូវជាម្តាយរបស់ជនសង្ស័យឈ្មោះ ចាន់ សាន ។
-ទី២ឈ្មោះ ទឹម ប៊ុនធឿន ភេទស្រី អាយុ៣៩ឆ្នាំ សញ្ជាតិខ្មែរ មុខរបរកោសជប់ ជាអ្នករស់នៅជាមួយ។
-ទី៣ឈ្មោះ ហេង លៀប ភេទស្រី អាយុ៣៥ឆ្នាំ សញ្ជាតិខ្មែរ មុខរបរកោសជប់ ជាអ្នករស់នៅជាមួយ ដោយដកហូតវត្ថុតាងរួមមាន៖
-ម៉្សៅក្រាមពណ៌សថ្លាសង្ស័យថាជាម៉ាទឹកកកចំនួន ៣៨កញ្ជប់ សរុបទាំងអស់ចំនួន ៤៤កញ្ចប់ ។
-ជញ្ជីញថ្លឹងចំនួន ០១គ្រឿង ។
-ប្រាក់រៀលចំនួន ១,២០០,០០០រៀល(មួយលានពីរសែនរៀល)
-ប្រាក់បាត ចំនួន ២០០០បាត ។
-និងសម្ភារ:សម្រាប់ជក់មួយចំនួន ។

បច្ចុប្បន្នករណីខាងលើនេះ កម្លាំងជំនាញផ្នែកប្រឆាំងបទល្មើសគ្រឿងញៀននៃអធិការដ្ឋាននគរបាលក្រុងប៉ៃលិន បាននាំខ្លួនជនសង្ស័យខាងលើ រួមទាំងវត្ថុតាងមកកាន់អធិការដ្ឋាននគរបាលក្រុងប៉ៃលិន ដើម្បីសួរនាំ និងអនុវត្តនីតិវិធីបន្ត ៕

 

មតិយោបល់