ព័ត៌មានជាតិ

ទំនិញដែលមិនមានភាពប្រក្រតីចរាចរលក់នៅលើទីផ្សារ ត្រូវមន្ត្រីជំនាញរកឃើញ និងដកហូត

យោងតាមផេកអគ្គ.ការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និងបង្ក្រាបការក្លែងបន្លំ CCF បានឲ្យដឹងថា ទំនិញហួសកាលបរិច្ឆេទប្រើប្រាស់ និងខូចគុណភាពប្រមាណ ៦៥០គីឡូក្រាមត្រូវបានមន្ត្រីជំនាញ ក.ប.ប. បង្ក្រាប និងដកហូតបានក្នុងខេត្តចំនួន ០២

នាថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០២១នេះ មន្រ្តីជំនាញ ក.ប.ប. បានធ្វើការចុះត្រួតពិនិត្យ ស្រាវជ្រាវរកនូវទំនិញដែលមិនមានភាពប្រក្រតីចរាចរលក់នៅលើទីផ្សារ ដើម្បីធានាទប់ស្កាត់ទាន់ពេលវេលាជូនប្រជាពលរដ្ឋ រហូតឈានដល់ការរកឃើញនូវទំនិញហួសកាលបរិច្ឆេទប្រើប្រាស់ និងខូចគុណភាពចំនួន ៦៥៣.៨៧ គីឡូក្រាមដែលដាក់ និងរៀបចរាចរលក់នៅលើទីផ្សារដែលស្ថិតក្នុងស្រុកត្រាំកក់នៃខេត្តតាកែវ និងស្រុកកំពង់ស្វាយនៃខេត្តកំពង់ធំ។ រាល់ទំនិញទាំងអស់ត្រូវបានមន្រ្តីជំនាញធ្វើការដកហូតទាន់ពេលវេលាទុកជាវត្ថុតាងដើម្បីចាត់វិធានការទៅតាមនីតិវិធីច្បាប់ និងធ្វើការពិន័យអន្តរការណ៍នៅនឹងកន្លែងផងដែរ៕

មតិយោបល់