ព័ត៌មានជាតិ

ឡិចស៊ីសបើកលឿន បុកទម្លុះចូលហាងលក់វ៉ែនតានឹងហាងលក់ទូរសព្ទ ផ្អើលទាំងកណ្តាលយប់!

ភ្នំពេញ: រថយន្តLuxes 30០ រួមទាំងអ្នករួមដំណើរ៣នាក់ បានធ្វើដំណើរតាមបណ្ដោយផ្លូវ១៩៨៦ ខណ:មកដល់ផ្លូវបំបែកជាបីជាមួយនឹងផ្លូវហានណូយ រថយន្តនោះមិនបានបន្ថយល្បឿន ក៏រេចង្កូតទៅបុកទំលុះទ្វារហាងលក់វ៉ែនតា យីហោ អាយវែរ នឹងហាងលក់ទូរសព្ទដៃឈ្មោះ នីតា រួមជាមួយអ្នករត់ម៉ូតូឌុបដែលនៅនឹងមុខហាង យ៉ាងពេញទំហឹងបណ្ដាលឲ្យរងការខូចខាតសម្ភារ:អស់ជាច្រើន នឹងម៉ូតូ២គ្រឿង។

ហេតុការណ៍នេះបានបង្ករការភ្ញាក់ផ្អើលដល់ប្រជាពលរដ្ឋទាំងកណ្ដាលអាធ្រាត្រ វេលាម៉ោង១២នឹង១០នាទី ឈានចូលថ្ងៃទី១២ ខែឧសាភា ឆ្នាំ២០១៧ តាមបណ្ដោយផ្លូវលេខ ១៩៨៦ កែងនឹងផ្លូហានណូយ ស្ថិតក្នុងសង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានីភ្នំពេញ។

ប្រជាពលរដ្ឋ ដែលនៅនឹងកន្លែងកើតហេតុបានឲ្យដឹងថា មុនពេលកើតហេតុ គេឃើញបុរសម្នាក់សង្ស័យស្រវឹងស្រា បានបើករថយន្ត១គ្រឿងម៉ាកលិចស៊ីស៣០០ ពណ៌ស្ករ ពាក់ស្លាកលេខ ភ្នំពេញ2V-8987 ១គ្រឿងរួមទាំងអ្នករួមដំណើរ៣នាក់ បានធ្វើដំណើរយ៉ាងលឿន តាមបណ្ដោយផ្លូវលេខ ១៩៨៦ ក្នុងទិសដៅពីកើតទៅលិច ខណ:មកដល់ផ្លូវបំបែកជាបីកែងនឹងផ្លូវហានណូយរថយន្តលិចស៊ីស នោះមិនបន្ថយល្បឿនបន្តិចសោះ ក៏ធ្វើឲ្យរថយន្តនេះជ្រុលចង្កូត មកបុកទំលុះចូលទ្វារហាងលក់វែនតា នឹងហាងលក់ទូរសព្ទដែលនៅជាប់គ្នា រួមជាមួយអ្នករត់ម៉ូតូឌុប ដែលកំពុងឈប់ អង្គុយនៅលើម៉ូតូរបស់គាត់ នៅនឹងមុខហាងយ៉ាងពេញទំហឹង បណ្ដាលឲ្យរងការខូចខាតសម្ភារ:អស់ជាច្រើន នឹងម៉ូតូ២គ្រឿងរួម ទាំងអ្នករត់ម៉ូតូដុបម្នាក់ត្រូវបានបញ្ជូនទៅមន្ទីពេទ្យភ្លាមៗ ចំណែកឯម្ចាស់រថយន្តនឹងអ្នករួមដំណើរក៏ត្រូវសមត្ថកិច្ចឃាត់សួរនាំផងដែរ ។

ក្រោយពេលកើតហេតុ ភាគីខាងរថយន្តបង្កបានបញ្ជូនអ្នកដំណាងម្នាក់មកដោះស្រាយនឹងសម្របសម្រួលជាមួយនឹងម្ចាស់ហាងលក់វែនតាយីហោ អាវែរ ហើយចំពោះជនរងគ្រោះ ម្នាក់ដែលត្រូវបានបញ្ជូនទៅមន្ទីរពេទ្យមិនទាន់បានដោះស្រាយសងសំណងនៅឡើយនោះទេ។

ចំណែករថយន្តបង្ក នឹងម៉ូតូរងគ្រោះ ត្រូវបានសមត្ថកិច្ចជំនាញ ចរាចរណ៍ខណ្ឌសែនសុខ យកទៅរក្សារទុកនៅអធិការដ្ឋាននគរបាលខណ្ឌសែនសុខរងចាំភាគីបង្ក ធ្វើការដោះស្រាយគ្នាទៅតាមផ្លូវច្បាប់ ៕

មតិយោបល់