ភ្នំពេញ៖ សេចក្ដីជូនដំណឹងរបស់ក្រសួងធនធានទឹក និងឧតុនិយម បានឲ្យដឹងថា ប្រទេសកម្ពុជា នឹងរងសម្ពាធឥទ្ធិពលនៃកូនព្យុះ លើកទី៦ ឈ្មោះ អ៉ីន-ហ្វា ចាប់ពីថ្ងៃទី៥-៦-៧ ខែកក្ដដា ឆ្នាំ២០២១នេះ សូមបងប្អូនមេត្តាប្រុងប្រយ័ត្ន។
ក្រសួងធនធានទឹក និងឧតុនិយម បានបញ្ជាក់ផងដែរថា កម្ពុជានឹងរងសម្ពាធឥទ្ធិពលនៃកូនព្យុះ ដែលមានភ្លៀងធ្លាក់ ពីបង្គួរទៅច្រើន មានខ្យល់កន្ត្រាក់លាយនិងផ្គររន្ទះថែមទៀតផង ជាពិសេសនៅតំបន់ ទំនាប ជាប់បឹងទន្លេសាប តំបន់ជួរភ្នំដងរែក ដងទន្លេមេគង់ នឹងតំបន់មាត់សមុត្រ។ ហើយស្ថានភាពទឹកទន្លេមេគង្គ និងត្រូវឡើងជាបន្តិចជាបន្តបន្ទាប់៕
ក្រសួងបន្តប្រកាសអំពាវនាវឲ្យប្រជានេសាទ និងអ្នកធ្វើដំណើរតាមសមុទ្របង្កើនការប្រុងប្រយ័ត្នខ្ពស់ ដើម្បីជៀសវាងគ្រោះថ្នាក់ផ្សេងៗ ដែលអាចកើតមានជាយថាហេតុ ខណៈដែលតំបន់សមុទ្រ អាចមានភ្លៀងធ្លាក់បង្គួរទៅច្រើន និងខ្យល់កន្ត្រាក់ក្នុងកម្រិតបង្គួរ ជាមួយរលកសមុទ្រមានកម្ពស់មធ្យម ។
មតិយោបល់