ភ្នំពេញៈ បន្ទាប់ពីមានការភ្ញាក់ផ្អើលយ៉ាងខ្លាំងមួយ ក្រោយពីមានករណីឃាតកម្មទៅលើប្រពន្ធក្រោយនាយ ហុងដា បានរយៈពេល១ថ្ងៃ ពេល ជនសង្ស័យជាឃាតករ ដែលជាកូនបង្កើត របស់តារាកំប្លែងនាយ ហុង ដា ត្រូវបានកម្លាំងអាវុធហត្ថខណ្ឌជ្រោយចង្វារ សហការជាមួយនិងអាវុធហត្ថក្រុងដែល មានការដឹកនាំកម្លាំងដោយ ឧត្តមសេនីយ៍ទោ រ័ត្ន ស្រ៊ាង មេបញ្ជាការកងរាជអាវុធហត្ថ រាជធានីភ្នំពេញ ធ្វើការឃាត់ខ្លួនបានហើយនៅចំណុចក្រោយវិហារចាម ក្នុងខណ្ឌជ្រោយចង្វារ នៅរសៀល ថ្ងៃទី១២ ខែឧសភា ឆ្នាំ២០១៧នេះ។
ក្រោយពីឃាត់ខ្លួនជនសង្ស័យជាឃាតករ បានហើយនោះ ភ្លាមៗកម្លាំងមានសមត្ថកិច្ចបានធ្វើការបញ្ជូនខ្លួនជនសង្ស័យរូបនេះ បញ្ជូនទៅកាន់ទីបញ្ជាការដ្ឋានកងរាជអាវុធហត្ថរាជធានីភ្នំពេញ ដើម្បីធ្វើការសួរនាំបន្ដទៀត៕
https://youtu.be/9lZmvyfvygs
https://youtu.be/mlq_bL8LHgQ
មតិយោបល់