ព័ត៌មានជាតិ

កម្ពុជា​,ចិន​ នឹង​ធ្វើ​ជា​សហ​ប្រធាន​គណៈ​កម្មាធិកា​អន្តរ​រដ្ឋាភិបាល​

ចិន៖លោក​ឧបនាយករដ្ឋ​មន្ត្រី​ និង​ជា​រដ្ឋ​មន្ត្រី​ក្រសួង​ការ​បរទេស​ ហោ ​ណាំហុង​ នឹង​ធ្វើ​ដំណើរ​ទស្សន​កិច្ច​ក្នុង​ប្រទេស​ចិន​តប​តាម​ការ​អញ្ជើញ​របស់​ លោក យ៉ាង ជាឈិ រដ្ឋមន្ត្រី​ការ​បរទេស​ចិន​។​ នេះ​បើ​យោង​តាម​ការ​ឲ្យ​ដឹង​ពី​អ្នក​នាំ​ពាក្យ​នៅ​ថ្ងៃ​អាទិត្យ​ម្សិលមិញ។​

Hor Nam Hong

លោក ហោ ណាំហុង និងលោក យ៉ាង នឹងជួបពិភាក្សាគ្នាក្នុងកិច្ចប្រជុំលើកដំបូង​នៃ​គណៈ​កម្មាធិការ​សម្របសម្រួល​​អន្តរ​រដ្ឋាភិបាល​រវាង​ប្រទេស​ចិន​ និង​ប្រទេស​កម្ពុជា​នាទី​ក្រុងប៉េកាំង។​

លោកប្រធានាធិបតីចិន ស៊ី ជិនពីង បានជួបជាមួយនឹងនាយករដ្ឋមន្ត្រីនៃកម្ពុជា​សម្ដេចហ៊ុន សែន ក្រៅ​ផ្លូវ​ការ​នៅ​ក្នុង​វេទិកា ​Boao ​Forum of Asia ​Annul ​Conference កាល​ពី​ខែមេសា​ ដែល​ភាគី​ទាំង​ពីរ​បាន​សម្រេច​បង្កើត​គណៈ​កម្មា​ធិការ​សម្រប​សម្រួល​អន្តរ​រដ្ឋាភិបាល​មួយ​ដើម្បី​អនុវត្តន៍​ផែន​ការ​សកម្មភាព​ស្ដី​ពីភាព​ជា​ដៃ​គូយុទ្ធ​សាស្ត្រ​ “ដ៏ទូលំទូលាយ​” រវាង​កម្ពុជា​ និង​ចិន ​និង​ជំរុញ​ឲ្យ​កិច្ច​សហប្​រតិបត្តិការ​ទ្វេភាគី​ឆ្ពោះ​ទៅ​មុខ​លើ​គ្រប់​វិស័យ៕​

មតិយោបល់