សុភាពនារីទាំងឡាយដែលស្រឡាញ់សម្រស់ ប៉ុន្តែខ្ជិលសម្អាត តើអ្នកដឹងឬទេថា ទង្វើបែបនោះវាផ្ដល់ផល ប៉ះពាល់យ៉ាងខ្លាំងចំពោះសុខភាព និងសម្រស់របស់អ្នកដោយមិនដឹងខ្លួន? ជាពិសេសបុរសក៏មិនចង់ បាននារីដែលខ្ជិលបែបនេះ មកធ្វើជាគួអនាគតផងដែរ។ តើទម្លាប់ខ្ជិលដែលបង្កផលប៉ះពាល់ដល់សម្រស់ ទាំងនោះមានអ្វីខ្លះ?
១- មិនលាងសម្អាតគ្រឿងសម្អាង
បញ្ហានេះអាចនិយាយបានថា ជារឿងធំរបស់ស្ត្រី ពីព្រោះការដែលអ្នកមិនព្រមងើបទៅលាងគ្រឿងសម្អាង ចេញឲ្យអស់មុន ចូលដេកទេនោះ វានឹងបង្កឲ្យកើតការប្រមូលផ្ដុំរហូតទាល់តែកកស្ទះ ហើយទីបំផុតក៏បង្កឲ្យកើត “មុន“បាន។
២- ខ្ជិលដោះខន់ថេកឡេន
ចំណុចនេះ ក៏ជារឿងគ្រោះថ្នាក់ខ្លាំង ក្នុងចំណោមស្ត្រីដែលចូលចិត្តប្ដូរពណ៌ភ្នែកដោយប្រើខន់ថេកឡេន ពីព្រោះការមិនដោះ ខន់ថេកឡេន ចេញនេះ វាអាចធ្វើឲ្យភ្នែករបស់អ្នកឆ្លងមេរោគរហូតដល់ថ្នាក់ធ្វើឲ្យ ភ្នែកខ្វាក់។
៣- មិនព្រមទំពាអាហារ
ស្ត្រីគ្រប់រូបត្រូវដឹងថា ទង្វើបែបនេះវានឹងបង្កឲ្យក្រពះអាហារធ្វើការច្រើនជ្រុល ជាហេតុធ្វើឲ្យប៉ះពាល់ដល់ ឯពោះវៀនក៏ងាយនឹងមានបញ្ហាដែរ។
៤- ខ្ជិលជូតទ្រនាប់ចានបង្គន់
ស្ត្រីគ្រប់រូបមិនត្រូវមើលរំលងចំណុចនេះទេ មិនត្រូវធ្វើការសន្និដ្ឋានថា បន្ទប់ទឹកដែលអ្នកប្រើនោះ ស្អាត មានអនាម័យហើយ ពីព្រោះទ្រនាប់ចានបង្គន់ក៏ជាប្រភពប្រមូលផ្ដុំមេរោគមិនគិតដែរ។ ហេតុនេះមុននឹងប្រើរាល់លើក ត្រូវជូតសម្អាតឲ្យបានស្អាតជាមុនសិន។
៥-ខ្ជិលកាន់ទូរស័ព្ទនិយាយ
ចំណុចនេះជាសកម្មភាពលេចធ្លោមួយរបស់ស្ត្រី។ ស្ត្រីមួយចំនួនចូលចិត្តប្រើទូរស័ព្ទដោយយកមកផ្អឹបជាប់ក និងស្មា ដែលទង្វើនេះ វាបង្កផលប៉ះពាល់ធ្វើឲ្យសាច់ដុំត្រង់បរិវេណដូចពោលខាងលើប្រឹងខ្លាំង។ បើទម្លាក់ធ្វើយូរៗទៅ វានឹងធ្វើឲ្យកើតអាការឈឺករ៉ាំរ៉ៃ និងរលាកសរសៃប្រសាទសាច់ដុំ។
ដូច្នេះ ស្ត្រីគ្រប់រូបគប្បីបោះបង់ទម្លាប់ខាងលើចេញ ពីព្រោះការដែលអ្នកបណ្ដែតបណ្ដោយ ឬមិនចាប់អារម្មណ៍វាអាចគ្រោះថ្នាក់មិនត្រឹមតែសុខភាពទូទៅ ប៉ុណ្ណោះទេ ប៉ុន្តែសម្រស់ដែលជាដើមទុនធម្មជាតិរបស់អ្នកក៏ត្រូវបាត់បង់ទៅតាមហ្នឹងដែរ។ ពាក្យចាស់លោកពោលថា «ការពារប្រសើរជាងព្យាបាល»៕
មតិយោបល់