ភ្នំពេញៈ យោងតាមផេកអគ្គនាយកដ្ឋានកាំកុងត្រូល បានឲ្យដឹងថា នៅថ្ងៃទី១២ ខែឧសភា ឆ្នាំ២០១៧ មន្រ្តីកាំកុងត្រូលផែស្ងួត រួមជាមួយមន្ទីរពាណិជ្ជកម្ម គណៈកម្មការផ្សារ បានចុះត្រួតពិនិត្យទំនិញនៅផ្សារទំនប់ ខណ្ឌឫស្សីកែវ និងយកគំរូចំនួន៧២គំរូ មកពិសោធន៏នៅក្នុងរថយន្តពិសោធន៏ ដូចជា បន្លែស្រស់ ផ្លែឈើ គ្រឿងសមុទ្រ គុយទាវ មី។
ជាលទ្ឋផលបានរកឃើញកាកសំណល់សារធាតុគីមីហាមឃាត់ នៅក្នុងខ្ទឹមសរ ត្រូវបានដកហូតមានទម្ងន់១,២គីឡូក្រាម ធ្វើការណែនាំគាត់និងសួររកប្រភពនាំចូលពីវៀតណាម ហើយបាន ផ្សព្វផ្សាយ អប់រំ ដល់អាជីវករ អ្នកប្រើប្រាស់ឲ្យយល់ដឹងពីសុវត្ថភាពចំណីអាហារ៕
មតិយោបល់