បាត់ដំបងៈ ភ្នាក់ងារPost News ប្រចាំខេត្តបាត់ដំបង បានរាយការណ៍មកថា មានករណី បុរសម្នាក់ មានជំងឺឆ្កួតជ្រូក បណ្តាលឲ្យគាំងបេះដូងស្លាប់នៅចម្ការពោត។
ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង១០និង៣០នាទី ព្រឹក ថ្ងៃទី១២ ខែឧសភា ឆ្នាំ២០១៧ នៅចំណុចភូមិទឹកថ្លា ឃុំតាសែន ស្រុកកំរៀង ខេត្តបាត់ដំបង។
សមត្ថកិច្ចបានឲ្យដឹងថា ជនរងគ្រោះឈ្មោះ ហាយ ជូត ភេទប្រុស អាយុ៣៥ឆ្នាំ រស់នៅភូមិដីក្រហម ឃុំតាសែន ស្រុកកំរៀង បាត់ដំបង។
ក្រោយពីកើតហេតុ សមត្ថកិច្ចបានចុះទៅដល់កន្លែងកើតហេតុ ធ្វើកំណត់ហេតុ និងប្រគល់សាកសពជូនក្រុមគ្រួសារយកទៅបុណ្យតាមប្រពៃណី៕
មតិយោបល់