ព័ត៌មានជាតិ

រថយន្តកែច្នៃដឹកពោតមួយគ្រឿង បើកមិនប្រយត្ន័ធ្លាក់ព្រែក!

កណ្តាល: គ្រោះថ្នាក់ចរាចរណ៍បង្កឡើងដោយខ្លួនឯងមួយបានកើតឡើង បន្ទាប់ពីមានរថយន្តកែច្នៃដឹកពោតមួយគ្រឿង បើកបរខ្វះការប្រុងប្រយត្ន័ ជ្រុលក្បាលធ្លាក់ចូលព្រែក សំណាងល្អគ្មានអ្នករងរបួស។

ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង១២ថ្ងៃត្រង់ ទី១៣ ខែឧសភា ឆ្នាំ២០១៧ ស្ថិតនៅចំណុចស្ពានលេខ២០ ចន្លោះគីឡូម៉ែត្រលេខ២៥-២៦ ក្នុងភូមិបឹងកណ្តាល ឃុំខ្ពបអាទាវ ស្រុកលើកដែក ខេត្តកណ្តាល។

អ្នកបើករថយន្តកែច្នៃខាងលើនេះ មានឈ្មោះ ហួត សុភា ភេទប្រុស អាយុ៣៥ឆ្នាំស្នាក់នៅភូមិឃុំកើតហេតុ មិនបណ្តាលឲ្យរងរបួសនោះទេ ព្រោះតៃកុងលោតចេញទាន់៕

មតិយោបល់