ព័ត៌មានជាតិ

នារីម្នាក់មិនដឹងមានវិបត្តិអ្វីលោតសម្លាប់ខ្លួនតាមបង្អួច ពីលើអាគារខុនដូរCA&SA ស្លាប់ដោយមិនដឹងមូលហេតុ

ភ្នំពេញៈ ហេតុការណ៍ភ្ញាក់ផ្អើលមួយបានកើតឡើង បន្ទាប់ពីនារីម្នាក់ បានលោតសម្លាប់ខ្លួនតាមបង្អួចខុនដូរ CA&SAនៅមជ្ឃមណ្ឌលកោះពេជ្រ ដោយមិនដឹងមូលហេតុ។

ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង៥ទៀបភ្លឺ ថ្ងៃទី១៣ ខែឧសភា ឆ្នាំ ២០១៧ នៅបន្ទប់ជួលលេខ៦០៣ ជាន់ទី៦ សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ។

សាកសពនារីរងគ្រោះ មាន ឈ្មោះ សោម ស្រីពេជ្រ ភេទស្រីអាយុ២៨ឆ្នាំមុខរបរលក់ខោអាវតាមអនឡាយ ស្នាក់នៅផ្ទះលេខ៤៣E3 ផ្លូវលេខ១៣៤ សង្កាត់មនោរម្យ ខណ្ឌ៧មករា និងមានមិត្តប្រុស ឈ្មោះ ធឿន ភេទប្រុសអាយុប្រហែល២៩ឆ្នាំ ជាអ្នកជួលខុនដូរខាងលើ។

ប្រភពព័ត៌មានមួយបានឲ្យដឹងថា នៅយប់ថ្ងៃកើតហេតុ ជនរងគ្រោះនិងមិត្តភ័ក្រ្តជាច្រើនអ្នកទៀតបាននាំគ្នាចូល ក្លឹបមួយកន្លែង ក្រោយពីសប្បាយចប់នារីរងគ្រោះនិង សង្សារបាននាំគ្នាមកបន្ទប់ខុនដូរខាងលើវិញ នៅពេលមកដល់ផ្ទះ នារីរងគ្រោះ ដេកមិនលក់សោះ ចេះតែ រសាបរសល់ មិនដឹងជាហេតុអ្វីទេ ក៏បានឡើងទៅលើបង្អួចអង្គុយ ហើយត្រូវមិត្តប្រុសខាងលើបានប្រាប់ឲ្យចុះមកខាងក្រោមវិញដែរ តែនារីរងគ្រោះមិនបានចុះនោះទេ មួយសន្ទុះក្រោយមកស្រាប់នារីរងគ្រោះខាងលើបានលោតទម្លាក់ខ្លួនពីលើបង្អួចចុះមកក្រោមធ្លាក់ចូលក្នុងអាងទឹកចញ្ចឹមត្រី ជាហេតុធ្វើឲ្យសង្សាររបស់នារីរងគ្រោះខាងលើ បានទូរសព្ទទៅមិត្តថា នារីរងគ្រោះបានលោតសម្លាប់ខ្លួនហើយបន្ទាប់មកមិត្តប្រុសនារីរងគ្រោះខាងលើក៏បានចុះមកប្រាប់បុគ្គលិក របស់ខុនដូរខាងលើថាមានមនុស្សលោតពីលើបង្អួច ភ្លាមនោះម្ចាស់ខុនដូរខាងលើបានទាក់ទងហៅរថយន្តសង្ក្រោះរបស់មនី្ទរពេទ្យកាល់ម៉ែត មកដឹកសង្ក្រោះបន្ទាន់ផងដែរ ខណៈទៅមុនី្ទពេទ្យកាល់ម៉ែតលោកគ្រូពេទ្យបានប្រាប់ថានារីរងគ្រោះខាងលើបានស្លាប់បាត់ទៅហើយ ក៏បានហៅសមត្ថកិច្ចជំនាញ ចុះទៅពិនិត្យ ។

ក្រោយពីសមត្ថកិច្ចជំនាញធ្វើកោសល្យវិច័យរួចមក បានឲ្យដឹងថា នារីរងគ្រោះពិតជាស្លាប់ដោយសារតែលោតពីលើបង្អួចសម្លាប់ ខ្លួនឯងពិតប្រាកដមែនមែន មិនមែនជា ករណីឃាតកម្មអ្វីនោះឡើយ ហើយបច្ចុប្បន្នសពនារីជនរងគ្រោះត្រូវបាន ក្រុមគ្រួសារនាំយកមកវត្តមង្គលវ័ន ហៅក្រៅថា«វត្តថ្វាយបង្គុំ»ដើម្បីធ្វើបុណ្យតាមប្រពៃណី ៕

https://youtu.be/g5IEpspLsmE

មតិយោបល់