ព័ត៌មានជាតិ

មុននេះបន្តិច មានករណីជនសង្ស័យមិនស្គាល់មុខ បាញ់៣គ្រាប់លើបុរសម្នាក់ស្លាប់ក្នុងរថយន្ត

ភ្នំពេញ: ភ្នាក់ងារ​ Post News បានរាយការណ៍មកថា មុននេះបន្តិច មានករណីជនសង្ស័យមិនស្គាល់មុខ បាញ់កាំភ្លើង៣គ្រាប់ លើបុរសម្នាក់ បណ្តាលឲ្យស្លាប់នៅក្នុងរថយន្ត។

ហេតុការណ៍នេះបានកើតឡើងនៅវេលាម៉ោង១០ យប់ថ្ងៃទី១៣ ខែឧសភា ឆ្នាំ​២០១៧ ស្ថិតនៅច្រកចូលវត្តអង់តាមិញ ភូមិបប្រកខាងត្បូង សង្កាត់កាកាប ខណ្ឌពោធិ៍សែនជ័យ។

ព័ត៌មានលម្អិតPost News នឹងផ្សាយជូនបន្តទៀត។ ហើយក៏មានការផ្សាយផ្ទាល់នៅលើផេក Post News Media ផងដែរ៕

មតិយោបល់