ព័ត៌មានជាតិ

ជនសង្ស័យធ្លាប់ជាប់ពន្ធនាគារ ៤លើក!ចេញមកវិញផ្លោះរបងចំការចូលលួចទូរសព្ទបានលក់ទិញគ្រឿងញៀនជក់ត្រូវសមត្ថកិច្ចឃាត់…

ដោយបានការអនុញ្ញាតិពីលោកវរសេនីយ៏ឯក ម៉ៅ សឿត អធិការខណ្ឌច្បារអំពៅ បានឲ្យកម្លាំងប៉ុស្តិ៏ក្បាលកោះ បើកការស្រាវជ្រាវករណីផ្លោះរបងចម្ការចូល លួចទ្រព្យសម្បត្តិអ្នកដ៏ទៃ(លួចទូរសព្ទ័ដៃ)
*កម្លាំងប៉ុស្តិ៏ក្បាលកោះ បានស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យ០១នាក់ ខាងក្រោម
-ជនសង្ស័យឃាត់ខ្លួន ០១នាក់ ឈ្មោះ នាង បញ្ញា ភេទ ប្រុស អាយុ ៣៥ឆ្នាំ ជនជាតិ ខ្មែរ មុខរបរ គ្មាន ស្នាក់ នៅភូមិយកបាត្រ សង្កាត់ក្បាលកោះ ខណ្ឌច្បារអំពៅ។
***ហេតុការណ៍ ៖ មុនពេលកើតហេតុជនរងគ្រោះទុកទូរស័ព្ទ ០២គ្រឿង (ម៉ាក Oppo ពណ៌ខ្មៅ, ម៉ាក Rimi ពណ៌ខៀវ) លើគ្រែក្នុងរោងចាំចម្ការ រួចទៅងូតទឹក ស្រាប់តែមានជនសង្ស័យ ០៣នាក់ ឈ្មោះ នាង បញ្ញា, នឹងបក្សពួកចំនួន០២នាក់ទៀតដើរមកលួចទួរស័ព្ទជនរងគ្រោះគេចខ្លួនទៅលក់ឲ្យគេបានប្រាក់ ៤០ ដុល្លារ ចែកគ្នាទិញគ្រឿងញៀនជក់ និងស៊ីចាយអស់។ លុះដល់ថ្ងៃទី ១៧-០៨-២០២៣ ម៉ោង១០និង៣០ នាទី សមត្ថកិច្ចយើងឃាត់ខ្លួនបានជនសង្ស័យម្នាក់ឈ្មោះ នាង បញ្ញា នៅភូមិកើតហេតុខាងលើ បញ្ជូនមកទី ស្នាក់ការប៉ុស្តិ៍ក្បាលកោះ សាកសួរ។
+កន្លងមកជនសង្ស័យធ្លាប់ជាប់ពន្ធនាគារ ៤លើក ៖
-លើកទី១ រយ:ពេល ១ឆ្នាំ ក្នុងឆ្នាំ២០១៦ ពីបទ ៖ លួច
-លើកទី២ រយ:ពេល ១០ខែ ក្នុងឆ្នាំ២០១៨ ពីបទ ៖ ប៉ុនប៉ងលួច
-លើកទី៣ រយ:ពេល ១ឆ្នាំកន្លះ ក្នុងឆ្នាំ២០១៩ ពីបទ ៖ លួច
-លើកទី៤ រយ:ពេល ១ឆ្នាំកន្លះ ក្នុងឆ្នាំ២០២១ ពីបទ ៖ លួច
+លទ្ធផលតេស្តិ៍ទឹកនោមជនសង្ស័យ ៖ វិជ្ជមាន (មានសារធាតុញៀន)។

មតិយោបល់