កូរ៉េៈ ខណៈដែលសម្ពាធក្នុងឧបទ្វីបនៅតែបន្តតានតឹង មន្ត្រីជាន់ខ្ពស់ទីក្រុងព្យុងយ៉ាង បានលើកទ្បើងថា ប្រទេសខ្លួន នឹងយល់ព្រមធ្វើការចរចាជាមួយអាមេរិក ប្រសិនបើមានលក្ខខណ្ឌសមស្របគ្រប់គ្រាន់ និងត្រឹមត្រូវនោះ។ នេះបើយោងតាមរយៈ សារព័ត៌មានកូរ៉េ ចេញផ្សាយនៅថ្ងៃទី១៤ ខែឧសភា ឆ្នាំ២០១៧។
នៅចំពោះមុខអ្នកកាសែត មន្ត្រីក្រសួងការបរទេសកូរ៉េខាងជើង បាននិយាយកាលពីថ្ងៃសៅរិ៍ថា ក្រុងព្យុងយ៉ាង អាចនឹងយល់ព្រមចរចា ជាមួយរដ្ឋបាលលោក ដូណាល់ ត្រាំ ក្រោមលក្ខខណ្ខដ៏ត្រឹមត្រូវ ដែលការលើកទ្បើងបែបនេះ ត្រូវបានធ្វើទ្បើងបន្ទាប់ពីលោកស្រី Choe Son-Hui បានទៅចូលរួមកកិច្ចប្រជុំ នៅទីក្រុងអូស្លូ ជាមួយអតីតមន្ត្រី រដ្ឋបាលអាមេរិក និងអតីតប្រេសិនអង្គការសហប្រជាជាតិដទៃទៀត។
សម្រាប់បំណងចង់ជួបចរចានេះ ត្រូវបានគេមើលឃើញថា វាមិនមែនតែកូរ៉េខាងជើងខ្លួនឯងទេ ដែលបានបង្ហាញបំណងបែបនេះ ដោយទ្បែករដ្ឋបាលលោក ត្រាំ ក៏ធ្លាប់បានបញ្ជាក់ពីរគោលជំហរខ្លួន ដោយផ្ទាល់យ៉ាងដូច្នោះដែរ។
គួរបញ្ជាក់ដែរថា ភាពតានតឹងនៅលើឧបទ្វីបកូរ៉េ មិនទាន់ថយកម្ដៅនៅទ្បើយទេ បើទោះបីប្រទេសទាំងពីរ ហាក់មានទំនោរនយោបាយទន់ទោរ ចំពោះគ្នាយ៉ាងណាក៏ដោយ៕
មតិយោបល់