ភ្នំពេញៈ កម្លាំងនគរបាលប៉ុស្តិ៍ស្ទឹងមានជ័យ បានឆ្មក់ចូលបង្ក្រាបនិងឆែកឆេរបន្ទប់ផ្ទះសំណាក់ យីហោ ឬស្សីមាស ឃាត់ខ្លួនបានជនសង្ស័យប្រុសស្រីចំនួន២នាក់ ដកហូតបានថ្នាំញៀនចំនួន៣កញ្ចប់ធំនិងតូច។
កិច្ចប្រត្តិការឆ្មក់ចុះបង្ក្រាបគ្រឿងញៀនខាងលើនេះ បានធ្វើឡើងកាលពីវេលា ម៉ោង១១ ថ្ងៃត្រង់ទី១៤ ខែឧសភា ឆ្នាំ២០១៧ ស្ថិតនៅផ្លូវបេតុង ក្នុងបន្ទប់ផ្ទះសំណាក់ យីហោឬស្សីមាស បន្ទប់លេខ៦សេ ជាន់ទី៤ ភូមិឬស្សី សង្កាត់ស្ទឹងមានជ័យ ខណ្ឌមានជ័យ រាជនីភ្នំពេញ ដោយម្ចាស់ផ្ទះសំណាក់ខាងលើបានសហការ និងរាយការណ៍ជូនដល់សមត្ថកិច្ច ទើបលោកឯមភារីនាយប៉ុស្តិ៍ស្តីទីប៉ុស្តិ៍នគរបាលស្ទឹងមានជ័យ បានដឹកនាំកម្លាំងចូលឆែកបន្ទប់ផ្ទះសំណាក់ខាងលើ។
ជាលទ្ធផលកម្លាំងសមត្ថកិច្ចប៉ុស្តិ៍ស្ទឹងមានជ័យបានធ្វើការឃាត់ខ្លួនជនសង្ស័យប្រុសស្រីចំនួន២នាក់ រួមនិងថ្នាំញៀន៣កញ្ចប់ក្នុងនោះមាន១កញ្ចប់ធំ និង២កញ្ចប់តូច និងសម្ភារៈ សម្រាប់ប្រើប្រាស់ថ្នាំញៀនមួយចំនួន។
ជនសង្ស័យខាងលើទី១មានឈ្មោះ ទុយ នាង ភេទប្រុស អាយុ៣៦ឆ្នាំ ស្នាក់នៅភូមិដំណាក់ធំ៤ សង្កាត់ស្ទឹងមានជ័យ ខណ្ឌមានជ័យ មុខរបរជាងដែកជាអ្នកចែកចាយ និងម្នាក់ទៀតឈ្មោះ ហេង ធីតា ភេទស្រី អាយុ១៧ឆ្នាំ ស្នាក់នៅភូមិឬស្សី សង្កាត់ស្ទឹងមានជ័យ ខណ្ឌមានជ័យ មុខរបរមិនពិតប្រាកដ ជាអ្នកទិញយកទៅប្រើប្រាស់។
បច្ចុប្បន្នជនសង្ស័យទាំង២នាក់ រួមទាំងវត្ថុតាង ត្រូវបានសមត្ថកិច្ចបញ្ជូនទៅសាកសួរ បន្តនៅប៉ុស្តិ៍នគរបាលស្ទឹងមានជ័យ ដើម្បីកសាងសុំរឿងបញ្ជូនទៅកាន់អធិការដ្ឋាននគរបាលខណ្ឌមានជ័យ ចាត់ការបន្តរតាមនីតិវិធីច្បាប់៕
https://youtu.be/dHPAC2scrxk
មតិយោបល់