ស្ថិតក្នុងបេសកម្មទៅផ្សព្វផ្សាយប្រដាល់ខ្មែរនៅជប៉ុន ទិត្យ សុវណ្ណគិរី ត្រូវបានគេកាត់ឈ្មោះចេញពីក្របខ័ណ្ឌមន្ត្រីយោធានៅវិរៈសេនាតូច៣៩៣ ចំណុះកងពលលេខ៩ ទាំងអាថ៌កំបាំង។
តាមប្រភពសុំមិនបញ្ចេញឈ្មោះ បង្ហើបថា ទិត្យ សុវណ្ណគិរី បានផ្សងព្រេងទៅជប៉ុនកាលពីអំឡុងខែមីនាដោយមានការឯកភាពនិងសន្យាផ្តល់ប្រាក់ខែពីថ្នាក់លើត្រឹមត្រូវ។ ប៉ុន្តែថ្មីៗនេះប្រធានវិរៈសេនាតូចបដិសេធមិនផ្តល់ឲ្យទៀតឡើយ ដោយសំអាងហេតុផល គិរី ត្រូវលុបឈ្មោះចេញពីក្របខ័ណ្ឌ ដោយទៅជប៉ុនទាំងគ្មានការអនុញ្ញាតិ។

បើតាមប្រភពដដែលបន្តថា ឈ្មោះរបស់គិរីត្រូវបានអ្នកផ្សេងឡើងទៅបើកជំនួសវិញ ដោយចាត់ទុកថាជាការលក់ឈ្មោះក្រៅផ្លូវច្បាប់។
គួរបញ្ជាក់ថា បន្ទាប់ពីឃ្លាតឆ្ងាយពីសង្វៀនប្រដាល់ក្នុងស្រុក ទិត្យ សុវណ្ណគិរី បានវិវត្តិខ្លួនជាអង្គរក្សអតីតប្រធានកងពលលេខ៩នៅឆ្នាំ២០១៣ មុននឹងប្តូរមកវិរៈសេនាតូចលេខ៣៩៣មកទល់បច្ចុប្បន្ន។





មតិយោបល់