ព័ត៌មានជាតិ

ឡានដឹកដីរបស់ក្រុមហ៊ុនលឹមម៉េង បើកលឿនទៅបុកឡានស្ទូច រេចង្កូតបុកចូលផ្ទះប្រជាពលរដ្ឋ របួសធ្ងន់ម្នាក់

ភ្នំពេញ: តៃកុងរថយន្តដឹកដីរបស់ក្រុមហ៊ុនលឹមម៉េង ម្នាក់ ស្ទើរតែស្លាប់ ដោយសារប្រជាពលរដ្ឋព្រួតវាយ ខណ:បើករថយន្តយ៉ាងព្រហឿនទៅបុករថយន្តស្ទូចមួយគ្រឿងទៀត បណ្តាលឲ្យរេចង្កូតបុកចូលផ្ទះប្រជាពលរដ្ឋនិងអ្នកជិះម៉ូតូមួយគ្រឿងទៀត បណ្តាលឲ្យរងរបួសធ្ងន់។

ហេតុការណ៍ភ្ញាក់ផ្អើលខាងលើនេះបានកើតឡើងកាលពីវេលាម៉ោង៧និង១៥នាទី ព្រឹកថ្ងៃទី១៥ ខែឧសភា ឆ្នាំ២០១៧ ស្ថិតនៅផ្លូវបេតុង ភូមិសំបួរសង្កាត់ដង្កោ ខណ្ឌដង្កោ រាជនីភ្នំពេញ។

ប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថា មុនពេលកើតហេតុ គេឃើញរថយន្តដឹកដីរបស់ក្រុមហ៊ុនលឹមម៉េង ដែលកំពុងដឹកដីសម្រុកចាក់លុបបឹងតាម៉ាត ម៉ាកហ៊ីយ៉ាន់ដាយ ពណ៌ក្រហម ពាក់ស្លាកលេខ ភ្នំពេញ3A-4530 បើកពិសទិដៅពីលិចទៅកើតក្នុងល្បឿនយ៉ាងលឿន ខណ:នោះក៏មានរថយន្តស្ទូច១គ្រឿងទៀត ម៉ាកHino ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ3C-5525 បើកបរពីទិសដៅពីជើងទៅត្បូង បម្រុងបត់ស្តាំត្រូវរថយន្តដឹកដីបុកចំក្បាលខាងមុខរថយន្ត បណ្តាលឲ្យខូចខាតទៅមុខលែងរួច។

ក្រោយពេលកើតហេតុ អ្នកបើករថយន្តដីបើកទ្វាររថយន្តបម្រុងចុះរត់គេចខ្លួន តែសំណាងអាក្រក់ត្រូវពលរដ្ឋចាប់វាយបែកក្បាល សំណាងល្អប៉ូលិសមកទាន់រំដោះខ្លួនបញ្ជូនទៅកាន់អធិការខណ្ឌដង្កោ។

ក្រោយពេលកើតសមត្ថកិច្ចនគរបាលចរាចរណ៏ខណ្ឌដង្កោចុះទៅកន្លែងកើតហេតុដើម្បីធ្វើការវាស់វែង ស្ទូចយករថយន្តទាំង២គ្រឿងនិងម៉ូតូជនរងគ្រោះមករក្សាទុកនៅអធិការខណ្ឌដង្កោដើម្បីដោះស្រាយគ្នានៅពេលក្រោយ៕

//youtu.be/4aigVEg0Ijs

មតិយោបល់