ផ្ទះ ព័ត៌មានជាតិ ប្លន់ទាំងថ្ងៃ...

ប្លន់ទាំងថ្ងៃ! នារីម្នាក់ ត្រូវជនសង្ស័យដកកាំភ្លើង ភ្ជង់យកម៉ូតូថ្មី ទុកម៉ូតូចាស់របស់លោកចោរ មិនរំខានសមត្ថកិច្ចខណ្ឌមានជ័យទេ

0

ភ្នំពេញ: កាលពីវេលាម៉ោង ១១ ព្រឹកថ្ងៃទី២៨ ខែមករា ឆ្នាំ២០២០ ស្ថិតនៅផ្លូវ៣៧១ ច្រកចូលបុរីជីបម៉ុង សង្កាត់ចាក់អង្រែលើ ខណ្ឌមានជ័យ រាជធានីភ្នំពេញ មានករណីជនសង្ស័យ ធ្វើសកម្មភាពភ្ជង់ប្លន់យកម៉ូតូពីនារីម្នាក់ បានសម្រេច រួចជិះគេចខ្លួនបាត់ស្រមោល។

ជនរងគ្រោះឈ្មោះ លាក់ ភេទស្រី អាយុជាង២០ ឆ្នាំ មុខរបរកម្មករសំណង់ ស្នាក់នៅក្នុងការដ្ឋានបុរីជីបម៉ុង សង្កាត់ចាក់អង្រែលើ ខណ្ឌមានជ័យ រាជធានីភ្នំពេញ ។

ដំណើររឿង៖ មុនកើតហេតុ ជនរងគ្រោះ បានជិះម៉ូតូ១គ្រឿង ម៉ាកឌ្រឹមសង់ ស៊េរី២០២០ ពណ៌ខ្មៅ ពាក់ផ្លាកលេខ ភ្នំពេញ 1AB-7254 ត្រទ្បប់មកពីទិញម្ហូប។ លុះមកដល់ចំណុចច្រកចូលបុរីជីបម៉ុង ស្រាប់តែលេចមុខជនសង្ស័យម្នាក់ ជិះម៉ូតូ១គ្រឿង ម៉ាកស្មាស់ ពណ៌ខ្មៅ គ្មានផ្លាកលេខ ប្រដាប់ ដោយកាំភ្លើងខ្លី១ដើម ដេញភ្ជង់ប្លន់ជនរងគ្រោះ យកម៉ូតូបានសម្រេច រួចជិះគេចខ្លួនបាត់ ដោយបន្សល់ទុកម៉ូតូស្មាសនៅកន្លែងកើតហេតុ។

ក្រោយកើតហេតុ សមត្ថកិច្ចចុះមក ក៏នាំនារីជាម្ចាស់ម៉ូតូ ទៅសួរនាំ និងឲ្យដាក់ពាក្យបណ្តឹង ដើម្បីសមត្ថកិច្ច ធ្វើការស្រាវជ្រាវ ចាត់ការតាមផ្លូវច្បាប់៕

មតិយោបល់