ភ្នំពេញៈ ជនបរទេសចំនួន៩នាក់ រួមមានទាំងជនជាតិនីហ្សេរីយ៉ានិងជនជាតិឥណ្ឌា ត្រូវបានកម្លាំងសមត្ថកិច្ចនគរបាលនាយកដ្ឋាន ស៊ើបអង្កេត និងអនុវត្តនីតិវិធីនៃអគ្គនាយកដ្ឋានអន្តោប្រវេសន៍ក្រសួងមហាផ្ទៃ ធ្វើការបណ្តេញចេញពីក្នុងព្រះរាជាណាចក្រកម្ពុជា តាមច្រកទ្វារអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ ដើម្បីទៅប្រទេសរបស់ពួកគេវិញ។ ការបណ្តេញជនបរទេសខុសច្បាប់ខាងលើនេះដែរ បានធ្វើឡើងកាលពីថៃ្ងទី១៥ ខែឧសភា ឆ្នាំ២០១៧ នៅក្នុងបរិវេណអគ្គនាយកដ្ឋានអន្តោប្រវេសន៍នៃក្រសួងមហាផ្ទៃ ដែលមានទីតាំងនៅខាងមុខអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ ។
ការបណ្តេញជនបរទេសខាងលើនេះ គឺធ្វើឡើងដោយមានការដឹកនាំដោយ ឧត្តមសេនីយ៍ទោ អ៊ុក ហៃសីឡា ប្រធាននាយកដ្ឋានស៊ើបអង្កេតនិងអនុវត្តនីតិវិធី នៃអគ្គនាយកដ្ឋានអន្តោប្រវេសន៍ ។ ក្នុងនោះដែរ លោក ឧត្តមសេនីយ៍ទោ បានប្រាប់អ្នកសារព័ត៌មានឲ្យដឹងថា ជនបរទេសដែលនឹងត្រូវបណ្តេញចេញនៅពេលនេះ មានចំនួន៩នាក់ ក្នុងនោះមានជនជាតិឥណ្ឌា ជាបុរសចំនួន៥នាក់ និងបុរសជនជាតិនីហ្សេរីយ៉ាចំនួន៤នាក់ ក្នុងនោះទី១មានឈ្មោះ DIKEOCHA UGONNA WISDOM ភេទប្រុស សញ្ជាតិ នីហ្សេរីយ៉ា កើតថ្ងៃទី២០ ខែតុលា ឆ្នាំ១៩៨៨ លិខិតឆ្លងដែនលេខ A 07150771បទល្មើស លួចស្នាក់នៅខុសច្បាប់ ( លើសទិដ្ឋាការកំណត់ ),ទី ២- ឈ្មោះ UGOCHUKWU ANTHONY IKECHUKWU ភេទប្រុស សញ្ជាតិ នីហ្សេរីយ៉ា កើតថ្ងៃទី១៦ ខែកុម្ភៈ ឆ្នាំ១៩៨២ លិខិតឆ្លងដែនលេខ A 05991187បទល្មើស លួចស្នាក់នៅខុសច្បាប់ (លើសទិដ្ឋាការកំណត់ ) ,ទី៣- ឈ្មោះ EZEOHI UDOCHUKWU CLINTON KILVIN ភេទប្រុស សញ្ជាតិនីហ្សេរីយ៉ា កើតថ្ងៃទី២០ ខែធ្នូ ឆ្នាំ១៩៩២ លិខិតឆ្លងដែនលេខ A 50349484 បទល្មើស លួចស្នាក់នៅខុសច្បាប់ (លើសទិដ្ឋាការកំណត់ ) និងទី៤-ឈ្មោះ OBASI GABRIEL UCHENNA ភេទប្រុស សញ្ជាតិនីហ្សេរីយ៉ា កើតថ្ងៃទី២៤ ខែមីនា ឆ្នាំ១៩៨៣ លិខិតឆ្លងដែនលេខ A 07637624បទល្មើស លួចស្នាក់នៅខុសច្បាប់ (លើសទិដ្ឋាការកំណត់ )។ ហើយពួកគេទាំង៩នាក់ និង២សញ្ជាតិខាងលើនេះ ត្រូវបានសមត្ថកិច្ចធ្វើការត្រួតពិនិត្យ និងឃាត់ខ្លួន ក្រោយពីរកឃើញថា ពួកគេទាំងនេះ បានលួចឆ្លងដែនខុសច្បាប់ចូលមកស្នាក់នៅ និងបំពេញការងារ ក្នុងព្រះរាជាណាចក្រកម្ពុជា ដោយពុំមាននូវលិខិតឆ្លងដែន វីសារ សៀវភៅការងារ ក៏ដូចជាឯកសារផ្សេងទៀត ឲ្យបានត្រឹមត្រូវនោះទេ កាលពីពេលកន្លងទៅនេះ ។
ក្នុងនោះដែរ ពួកគេទាំង៩នាក់ នឹងត្រូវបណ្តេញចេញពីប្រទេសកម្ពុជា ដោយឆ្ពោះតាមច្រកទ្វាអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ តាមជើងយន្តហោះលេខ QR 971 វេលាម៉ោង៥និង ៣០នាទីពីភ្នំពេញឆ្ពោះទៅប្រទេសដើមវិញ៕
https://youtu.be/iOQZCwKLbYI
មតិយោបល់