ភ្នំពេញៈ ប្រពន្ធទើបមកពីប្រទេសថៃមិនទាន់បានជួបមុខប្តីផង ពេលមកដល់ដើររកប្តីហូបបាយ លុះដើររកក្នុងដីឡូស្រាប់តែឃើញប្តីដេកផ្កាប់មុខស្លាប់បាត់ទៅហើយ។
ហេតុការណ៍ខាងបង្កឲ្យមានការភ្ញាក់ផ្អើលកាលវេលម៉ោង៧និង៣៥នាទីយប់ថ្ងៃទី១៨ ខែកក្កដា ឆ្នាំ២០១៨ នៅចំណុចនៅដីឡូត៍ ជិតផ្ទះរបស់ខ្លួនដែលស្ថិតនៅភូមិថ្មគោល១ សង្កាត់ចោមចៅ២ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។
សាកសពខាងលើមាន ឈ្មោះ ជូ ចាន់លី ភេទប្រុស អាយុ៣៦ឆ្នាំ មុខរបរជាងដែក រស់នៅតែភូមិថ្មគោល១ សង្កាត់ចោមចៅ២ ខណ្ឌពោធិ៍សែនជ័យរាជធានីភ្នំពេញ ស្រុកកំណើតនៅសង្កាត់ផ្សារដេប៉ូ២។ ប្រពន្ធមានឈ្មោះ សារុំ សុភ័ក្ត ភេទស្រី អាយុ ៣៨ឆ្នាំ មុខរបររោងចក្រ នៅប្រទេសថៃ ទើបមកស្រុក ភូមិកើតហេតុខាងលើ។ សព ខាងលើមានកូន២នាក់ ស្រី កូនបងអាយុ ១៨ឆ្នាំ កូនប្អូនអាយុ៧ឆ្នាំ ។
ក្រោយពេលកើតហេតុសមត្ថកិច្ចក៏មកធ្វើសោក្យវិច័យ ឃើញថាសពត្រូវខ្សែរភ្លើងឆក់ពិតប្រាកដមែន ទើបប្រគល់សាកសពទៅឲក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី៕
មតិយោបល់