កំពង់ចាមៈ លោកអធិការរងស្រុកកោះសុទិន បានប្រាប់ Post News ថា មានករណីក្មេងស្រីម្នាក់
លង់ទឹកទន្លេ បណ្តាលឲ្យស្លាប់។
ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង៣និង៣៥នាទី ល្ងាចថ្ងៃទី ១៤ ខែឧសភា ឆ្នាំ២០១៧ នៅចំណុចទន្លេតូចក្បែរដីភូមិរបស់ឈ្មោះប្រាក់ ឈាង ភេទប្រុស នៅភូមិពាម ស្រុកកោះសុទិន ខេត្តកំពង់ចាម។
លោកអធិការស្រុកកោះសុទិនបន្តថា ជនរងគ្រោះឈ្មោះ ឈាង ស្រីនាង ភេទស្រី អាយុ៩ឆ្នាំ នៅភូមិពាម ឃុំពាមប្រធ្នោះ ឪពុកឈ្មោះ ពន្លក ម្តាយឈ្មោះវ៉ាន់ សេងហ៊ន់។
លោកអធិការបានបញ្ជាក់ពីមូលហេតុ ដែលបណ្តាលឲ្យក្មេងស្រីស្លាប់ ទៅតាមអ្នកជិតខាងទៅលាងប្រហុកជាមួយក្មេងៗដូចគ្នា រួចនាំគ្នាចុះលេងទឹកក៏បណ្តាលឲ្យលង់ស្លាប់តែម្តង៕
មតិយោបល់