ក្រចេះ: កាលពីថ្ងៃទី២៦ ខែវិច្ឆិកា ឆ្នាំ២០១៩ មានករណីរំលោភសេពសន្ថវៈ ស្ថិតនៅឃុំដំរីផុង ស្រុកឆ្លូង ខេត្តក្រចេះ។
ជនសង្ស័យឈ្មោះ កេង សុខកេន អាយុ ១៦ ឆ្នាំ រស់នៅឃុំដំរីផុង ស្រុកឆ្លូង។កុម៉ារីរងគ្រោះមានអាយុ ៣ ឆ្នាំ រស់នៅខេត្តក្រចេះ។
ដំណើររឿង៖ នៅថ្ងៃកើតហេតុ ជនសង្ស័យល្បូងក្មេងស្រីរងគ្រោះឲ្យចូលលេងក្នុងបន្ទប់របស់ខ្លួន និងបានចាប់សំរាតខោនាងធ្វើសកម្មភាពរំលោភ តែមិនបានសម្រេច ព្រោះតែក្មេងស្រីរងគ្រោះយំ ជនសង្ស័យក៏បញ្ឈប់សកម្មភាពនិងឲ្យនាងត្រឡប់ទៅផ្ទះវិញ បន្ទាប់មកឪពុកម្ដាយក្មេងស្រីរងគ្រោះដឹងរឿងក៏ទៅដាក់ពាក្យបណ្ដឹងនៅអធិការដ្ឋានស្រុក។
ក្រោយទទួលបានព័ត៌មាន សមត្ថកិច្ចបានធ្វើការឃាត់ខ្លួនជនសង្ស័យ បញ្ជូនទៅអធិការដ្ឋាននគរបាលដើម្បីចាត់ការតាមច្បាប់៕
មតិយោបល់