ព័ត៌មានជាតិ

ផ្អើលទាំងយប់ពេញផ្សារទំនើបសុរិយា! មានបុរសម្នាក់ប៉ុនប៉ងចង់លោតសម្លាប់ខ្លួន

ភ្នំពេញ: ភ្នាក់ងារPost News បានរាយការណ៍មកថា ខណ:នេះ មានករណី បុរសម្នាក់ ប៉ុនប៉ងលោតសម្លាប់ខ្លួនលើផ្សារទំនើបសុរិយា បង្កការភ្ញាក់ផ្អើលទាំងយប់។

ហេតុការណ៍នេះបានកើតឡើងនៅវេលាម៉ោង៧និង១៥នាទីយប់ ថ្ងៃទី១៥ ខែឧសភា ឆ្នាំ២០១៧ នៅផ្សារទំនើបសុរិយា ខណ្ឌដូនពេញ។

ក្នុងករណីនេះ សន្តិសុខរបស់ផ្សារទំនើបសុរិយាព្យាយាមបិទបាំងហាមឃាត់មិនឲ្យអ្នកកាសែតយកព័ត៌មានឡើយ។

ព័ត៌មានលម្អិតPost News នឹងផ្សាយជូនបន្ត។​ ហើយក៏មានការផ្សាយផ្ទាល់នៅលើផេក Post News Media ផងដែរ៕

មតិយោបល់