កំពតៈ ថ្ងៃពុធ ៩កើត ខែស្រាពណ៍ ឆ្នាំជូត ទោស័ក ព.ស២៥៦៤ ត្រូវនឹងថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០២០ វេលាម៉ោង ២និង៤៥ លើផ្លូវជាតិលេខ៣៣ ស្ថិតនៅភូមិកណ្តាលទួល ឃុំកំពង់ត្រាចខាងលិច ស្រុកកំពង់ត្រាច ខេត្តកំពត មានករណីគ្រោះថ្នាក់ចរាចរណ៍រវាងអ្នកថ្មើរជើងនិង រថយន្ត ។
រថយន្ត១គ្រឿងម៉ាក HYUNDAI (សណ្តោងរ៉ឺម៉ក) ពណ៌ខៀវ ពាក់ផ្លាកលេខ ព្រះសីហនុ 3A-6472 (រ៉ឺម៉កក្រោយពាក់ផ្លាកលេខ ភ្នំពេញ 4A-4689) អ្នកបើកបរមិនស្គាល់អត្តសញ្ញាណ មានទិសដៅពីកើតទៅលិច លុះមកដល់ចំណុចកើតហេតុ ក៏បានបុកអ្នកថ្មើរជើងម្នាក់ ដើរឆ្លងផ្លូវពីត្បូងទៅជើង ស្លាប់ភ្លាមៗ ជនរងគ្រោះឈ្មោះ ង៉ែត នូច ភេទប្រុស អាយុ ៥៤ឆ្នាំ នៅភូមិស្រូវលើ ឃុំដងទង់ ស្រុកដងទង់ ខេត្តកំពត បានប្រគល់សាកសពឲ្យក្រុមគ្រូសារយកទៅធ្វើយកទៅធ្វើបុណតាមប្រពៃណី។
ក្រោយពីកើតហេតុ អ្នកបើកបររថយន្តរត់គេចខ្លួនបាត់ ចំពោះវត្ថុតាង ត្រូវបានសមត្ថកិច្ចវាស់វែង យកមករក្សាទុកនៅអធិការដ្ឋាននគរបាលស្រុក ដើម្បីកសាងសំណុំរឿងដោះស្រាយតាមនីតិវិធី៕
មតិយោបល់