ព័ត៌មានជាតិ

ដាច់ភ្លើងនៅសង្កាត់ទឹកថ្លា និងកាកាប

ភ្នំពេញ: ទំព័រហ្វេសប៊ុកផ្លូវការរបស់អគ្គិសនីកម្ពុជា ចេញផ្សាយមុននេះ១០នាទី បានឲ្យដឹងថា នៅវេលាម៉ោងជាង១១ ថ្ងៃទី១៩ ខែឧសភានេះ មានករណីដាច់ភ្លើងនៅសង្កាត់ទឹកថ្លា ខណ្ឌសែនសុខ និងសង្កាត់កាកាប ក្នុងខណ្ឌពោធិ៍សែនជ័យ ដែលបច្ចុប្បន្នមន្ត្រីជំនាញកំពុងធ្វើការត្រួតពិនិត្យស្វែងរកកំហូច ដើម្បីភ្ជាប់ចរន្តអគ្គិសនីឲ្យប្រជាពលរដ្ឋអាចប្រើប្រាស់វិញ។

ហ្វេសប៊ុកអគ្គិសនីកម្ពុជា សរសេរថា នៅថ្ងៃទី19 ខែឧសភា ឆ្នាំ2016 នៅវេលាម៉ោង 11:30 នាទីថ្ងៃត្រង់ មានករណីដាច់ចរន្តអគ្គិសនី ពីអនុស្ថានីយទី3(GS3-F8A) ដែលបណ្តាលឲ្យដាច់ចរន្តអគ្គិសនីនៅតំបន់មួយចំនួនដែលស្ថិតនៅ (1)ភូមិត្រពាំងឈូក ភូមិស្លែងរលើង សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ (2) ផ្លូវម៉ៃដា ភូមិព្រៃល្វា សង្កាត់កាកាប ខណ្ឌពោធិសែនជ័យ រាជធានីភ្នំពេញ

អគ្គិសនីកម្ពុជា បញ្ជាក់ថា បច្ចុប្បន្នក្រុមការងារបច្ចេកទេសកំពុងធ្វើការត្រួតពិនិត្យរកកំហូច និងធ្វើការជួសជុល ដើម្បីឲ្យអតិថិជនឆាប់មានចរន្តអគ្គិសនីប្រើប្រាស់ឡើងវិញ៕

edc

មតិយោបល់