ព័ត៌មានជាតិ

ឃាត់ខ្លួនស្រ្តីម្នាក់ លួចបង្កប់កត់ឆ្នោតកន្ទុយលេខវៀតណាមជ្រក់ក្រោមអាជីវកម្មឆ្នោតខ្មែរ

ភ្នំពេញៈ នៅវេលាម៉ោង៣រសៀល ថ្ងៃទី១៤ ខែឧសភា ឆ្នាំ២០១៧ ដោយមានការចូលរួមសម្របសម្រួលពីសំណាក់លោកស្រី ព្រះរាជអាជ្ញារង វ៉ា សក្កដា អធិការដ្ឋាន បានបើកការបង្ក្រាបទីតាំងល្បែងប្រភេទឆ្នោតកន្ទុយលេខ(វៀតណាមជ្រក់ក្រោមអាជីវកម្មឆ្នោតខ្មែរ) មួយកន្លែង ស្ថិតនៅចំណុចផ្ទះគ្នានលេខ ផ្លូវលំ ក្រុម៩ ភូមិក្រោលគោ សង្កាត់គីឡូម៉ែត្រ។

ជាលទ្ធផលនៃកិច្ចប្រតិបត្តិការនេះ សមត្ថកិច្ចបានធ្វើការឃាត់ខ្លួនស្រ្តីម្នាក់ឈ្មោះ លីអ៊ា តេងលី អាយុ២៥ឆ្នាំ ជនជាតិខ្មែរ ស្នាក់នៅទីតាំខាងលើ(ជាអ្នកកត់)។ ក្នុងនោះដកហូតរួមមាន៖ ក្រដាសសម្រាប់កត់ឆ្នោតវៀតណាមមួយចំនួន,ត្រាសម្រាប់វាយថ្ងៃខែឆ្នាំចំនួន១,ប៊ិចចំនួន៤ដើម,ម៉ាស៊ីនគិតលេខចំនួន១,សេរីចេញឆ្នោតមួយចំនួន និងប្រាក់ចំនួន៥០០០០រៀល។

បច្ចុប្បន្ន ជនសង្ស័យ ត្រូវបានអធិការដ្ឋានកំពុងកសាងសំណុំរឿងបញ្ជូនតាមនីតិវិធីទៅសាលាដំបូងរាជធានី៕

មតិយោបល់