ព័ត៌មានជាតិ

បុរសអ្នករត់តាក់ស៊ីម្នាក់ត្រូវជនជាតិជប៉ុន២នាក់ អារកស្លាប់សង្ស័យ…

សៀមរាបៈ នៅថ្ងៃទី ១៧ ខែមិនា ឆ្នាំ២០១៩ វេលាម៉ោង៥ និង០០នាទី មានករណីឃាតកម្ម (អាកសម្លាប់) នៅលើកំណាត់ផ្លូវជាតិលេខ៦ ត្រង់ចំណុចជញ្ជីញថ្លឹងរថយន្ត ស្ថិតក្នុងទឹកដីភូមិគោកដូង ឃុំពួក ស្រុកពួក ខេត្តសៀមរាប ។

បង្ករឡើងដោយជនសង្ស័យ២នាក់ជាជនជាតិជប៉ុន ១ឈ្មោះ ISHIDA REIMON ភេទប្រុស អាយុ២៤ឆ្នាំ ២.ឈ្មោះ NAKA KUKI RYUJI ភេទប្រុស អាយុ២៤ឆ្នាំ បានចូលមកកម្ពុជានៅថ្ងៃទី១៦ ខែមិនា ឆ្នាំ២០១៩ តាមច្រកប៉ោយប៉ែត បានធ្វើសម្មភាពអាករជនរងគ្រោះ ឈ្មោះ ហ៊ឹម ចាន់ ភេទប្រុស អាយុ៤០ឆ្នាំ មុខរបរ រត់តាក់ស៊ី មាន ប្រពន្ធឈ្មោះ សុខ ចាន់ធឿន អាយុ៣៨ឆ្នាំ មានកូន៤នាក់ ប្រុស៣ ស្រី១ ទីលំនៅភូមិជាន់ត្រាច ឃុំឈូកដាច់ ស្រុកបារាយណ៍ ខេត្តកំពង់ធំ បច្ចុប្បន្នស្នាក់នៅភូមិបឹងដូនប៉ា សង្កាត់ស្លរក្រាម ក្រុងសៀមរាប។ក្នុងពេលដែលជនរងគ្រោះ បើកបររថយន្ដ ហាយឡិនឌឺ ពណ៍ស្ករ ស្លាកលេខ ភ្នំពេញ 2AB 5218 រួចបានទំលាក់ជនរងគ្រោះចេញពីរថយន្ដនៅចំណុចកើតហេតុខាងលើ
ហើយបានបើករថយន្ដគេចខ្លួនទៅទិសខាងកើត បានចំងាយប្រហែល៣០០ម៉ែត្រ បានបុកជាមួយគោយន្ដកន្រ្ដៃដឹកស្រូវ ស្របទិសគ្នា ហើយរថយន្ដទៅមុខលែងរួច ជនសង្ស័យទាំង២នាក់បានគេចខ្លួន ហើយត្រូវបានកម្លាំងយើងតាមឃាត់ខ្លួនបានភ្លាមៗទាំង០២នាក់ យកមកកាន់អធិការដ្ឋាននគរបាលស្រុក។ ចំណែកអ្នកជិះគោយន្ដកន្រ្ដៃ០២នាក់របួសស្រាល។ ក្នុងនោះបានធ្វើការដកហូតផាស់ស្ព័រចំនួន០២ រថយន្ដ១គ្រឿង និងសាកសពប្រគល់អោយក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី។
ករណីនេះផ្នែកជំនាញអធិការដ្ឋននគរបាលស្រុក និងស្នងការខេត្ត កំពុងកសាងនីតិវិធីបន្ដ៕

 

មតិយោបល់