ព័ត៌មានជាតិ

អ្នករស់នៅតាមបណ្តោយផ្លូវជាតិលេខ១! មានភ្លើងប្រើវិញនៅម៉ោង១២និង៣០នាទីថ្ងៃត្រង់

ភ្នំពេញ: យោងតាមការជូនដំណឹងរបស់អគ្គិសនីកម្ពុជា បានឲ្យដឹងថា នៅថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០១៧ នៅវេលាម៉ោង១០និង៤៣នាទីព្រឹក អគ្គិសនីកម្ពុជា សូមផ្អាកការផ្គត់ផ្គង់ចរន្តអគ្គិសនីបណ្តោះអាសន្នពីអនុស្ថានីយទី7(GS7-F12 និង F13) ដែលមានទីតាំងស្ថិតនៅ៖
១.ផ្លូវមាត់ទន្លេបាសាក់ សង្កាត់វឌ្ឍនភាព។
២.ផ្លូវជាតិលេខ១ ភូមិព្រែកសំរោង សង្កាត់ព្រែកសំរោង ក្រុងតាខ្មៅ។
៣.ផ្លូវជាតិលេខ១ ភូមិស្វាយរលំ ឃុំស្វាយរលំ និង ភូមិច្រិញច្រុំ ឃុំរកាខ្ពស់ ស្រុកស្អាង ខេត្តកណ្ដាល។
មូលហេតុ ដើម្បីឲ្យក្រុមការងារបច្ចេកទេសធ្វើការរំកិលបង្គោលបណ្តាញតង់ស្យុងមធ្យម(MV)។

អតិថិជន នឹងមានចរន្តអគ្គិសនីប្រើប្រាស់នៅ វេលាម៉ោង១២និង៣០នាទីថ្ងៃត្រង់៕

មតិយោបល់