បន្ទាប់ពីប្រកួតស្មើជាមួយក្រុម សុីម៉ាក់ កាលពីថ្ងៃទី ១៤ កន្លងទៅ ក្នុងលទ្ធផល ២ទល់២ ក្នុងជំនួបសប្តាហ៍ទី ១១ នៃពានរង្វាន់លីគកំពូលកម្ពុជារដូវកាល ២០១៧ លោក Oleg Starynskyi បានសរសើរអំពីទម្រង់លេងកីឡាករថ្មី ។
គ្រូបង្គោលក្លឹបភ្នំពេញក្រោនលោក Oleg Starynskyi បានថ្លែងនូវចំណាប់អារម្មណ៍អំពីក្រោយចប់ការប្រកួតថា៖ « យ៉ាងណាក៏ដោយ ខ្ញុំពិតជាមានសុទិដ្ឋិនិយមចំពោះ Gisung ព្រោះតែកីឡាកររូបនេះបានបង្កើតឱកាសជាច្រើនលើកច្រើនសារសម្រាប់មិត្តរួមក្រុមក្នុងការទាត់បញ្ចូលទី ថែមទាំងអាចគ្រប់គ្រងបាល់បានល្អ ហើយមានល្បឿនលឿន ពោលគឺគេអាចលេងក្នុងទម្រង់ ៥០-៥០ បានយ៉ាងល្អ ដូច្នេះវាពិតជាការបង្ហាញខ្លួនលើកដំបូងដ៏ល្អ និងគួរឲ្យចាប់អារម្មណ៍»
សូមរំលឹកថា Yeon Gisung ទើបតែបានចុះកិច្ចសន្យាជាមួយ ភ្នំពេញក្រោន ពីពេលថ្មីៗនេះទេ ហើយនេះជាការបង្ហាញខ្លួនផ្លូវការលើកតំបូងរបស់គេនៅក្លិបដែលប្រកបអាជីបក្នុងលីគកម្ពុជានេះ៕
មតិយោបល់