ព័ត៌មានជាតិ

ឃាត់ខ្លួន៥នាក់ ដោយ២នាក់មានសារធាតុញៀនក្នុងខ្លួន ក្នុងការបង្រ្កាបទីតាំងហ្គេមបាញ់ត្រី

កំពត: កម្លាំងនគរបាលការិយាល័យព្រហ្មទណ្ឌកម្រិតធ្ងន់ បានចុះប្រតិបត្តិការបង្រ្កាប ទីតាំងហ្គេមបាញ់ត្រី មួយកន្លែង ឃាត់ខ្លួនមនុស្ស៥នាក់ នាវេលាម៉ោង ១១និង៣០នាទី ថ្ងៃទី១៨ ខែឧសភា ឆ្នាំ ២០១៦ ស្ថិតក្នុងភូមិទ្វីខាងត្បូង សង្កាត់អណ្តូងខ្មែរ ក្រុងកំពត។

លោកវរសេនីយ៍ត្រី លក ញ៉ាវ នាយរងការិយាល័យព្រហ្មទណ្ឌកម្រិតធ្ងន់ ស្នងការខេត្ត ដោយសហការជាមួយ កម្លាំងនគរបាលក្រុង បានឲ្យដឹងថា ការបង្រ្កាបទីតាំងហ្គេមបាញ់ត្រី សមត្ថកិច្ច ឃាត់ខ្លួនជនសង្ស័យចំនួន៥នាក់ ទី១.ឈ្មោះ ចាន់ ដាលីន ភេទប្រុស អាយុ៣០ឆ្នាំ មានទីលំនៅភូមិចុងព្រៃ ឃុំព្រៃស្រលិត ស្រុកពារាំងខេត្តព្រៃវែង ជាអ្នកគ្រប់គ្រងចាត់ចែងកន្លែងបាញ់ត្រី ទី២.ឈ្មោះ ហេង ស៊ីថា ភេទប្រុស អាយុ៥២ឆ្នាំ មានទីលំនៅ ភូមិសុវណ្ណសាគរ សង្កាត់កំពង់កណ្តាល ក្រុងកំពត ខេត្តកំពត ត្រូវជាពូអ្នកគ្រប់គ្រងចាត់ចែងកន្លែងបាញ់ត្រី ទី៣.ឈ្មោះ នុយ ទី ភេទប្រុស អាយុ២៣ នៅមានទីលំនៅ ភូមិបុស្សត្របែក ឃុំត្រពាំងព្រីង ស្រុកទឹកឈូរ ខេត្តកំពត (បុគ្គលិក) ទី៤.ឈ្មោះ អ៊ា សុវណ្ណរ៉ា ភេទប្រុស អាយុ ១៨ឆ្នាំ មានទីលំនៅ ភូមិ១ឧសភា សង្កាត់កំពង់ កណ្តាល ក្រុងកំពត ខេត្តកំពត(បុគ្គលិក) ទី៥.ឈ្មោះ ចាន់ ដា ភេទស្រី អាយុ២៣ឆ្នាំ មានទីលំនៅ ភូមិទ្វីខាងត្បូង សង្កាត់អណ្តូងខ្មែរ ក្រុងកំពត ខេត្តកំពត (បុគ្គលិក) និងដកហូតទូរហ្គេមបាញ់ ត្រីចំនួន ២គ្រឿង។

លោក បានបន្ដថា បច្ចុប្បន្នជនសង្ស័យទាំង៥នាក់ ត្រូវបានសមត្ថកិច្ចជំនាញ នាំយកទៅធ្វើតេស្ត ទឹកនោម ដើម្បីពិនិត្យរកសារធាតុថ្នាំញៀន ហើយចំពោះអ្នកមានសារធាតុញៀន លោក នឹងប្រគល់ជូនទៅការិយាល័យ គ្រឿងញៀន ហើយចំពោះអ្នកដែលគ្មានសារធាតុញៀនទេ លោកនឹងបញ្ជូនឲ្យទៅការិយាល័យព្រហ្មទណ្ឌកម្រិតស្រាល ដើម្បីសាកសួរបន្ដរតាមនីតិវិធីច្បាប់។ លទ្ធផល ធ្វើតេស្ដទឹកនោម ជនសង្ស័យទាំង៥នាក់ មាន២នាក់ បានប្រើប្រាស់គ្រឿងញៀន៕

9 10 11 12 2 3 4 5 7 8 1

មតិយោបល់