ភ្នំពេញៈ ឯកសារបញ្ជីសារពើភណ្ឌស្តីពីការអភិរក្សអដ្ឋិធាតុជនរងគ្រោះនៅមជ្ឈមណ្ឌលប្រ ល័យពូជសាសន៍ជើងឯកដែលត្រូវបានចងក្រងជាសៀវភៅ ត្រូវបាននាំយកមកផ្តល់ជូន សាលារាជធានីភ្នំពេញចំនួន៣២ក្បាលនារសៀលថ្ងៃទី១៨ ឧសភា។ឯកសារសារពើភណ្ឌ នេះដើម្បីអភិរក្សអដ្ឋិធាតុជនរងគ្រោះនៅជើងឯក ត្រូវបានចងក្រងជាសៀវភៅក្រោយពីធ្វើការសិក្សា និងបំពេញការងារអភិរក្សអស់ជាច្រើនខែនឹងតាមបែបវិទ្យាសាស្ត្រទំនើប ដែលបានបង្កើតជាគណៈកម្មការ និងអនុគណៈកម្មការជំនាញរបស់ក្រសួងវប្បធម៌ និងវិ ចិត្រសិល្បះ មន្ត្រីសាលារាជធានីភ្នំពេញ និងបុគ្គលិកមជ្ឈមណ្ឌលប្រល័យពូជសាសន៍ជើងឯក។
ការអភិរក្សនេះ ត្រូវបានអនុវត្តតាមដំណាក់កាលនៃបច្ចេកទេសសំដៅថែរក្សាឲ្យ បាននូវអដ្ឋិធាតុ និងភស្តុតាងផ្សេងៗទៀតដែលមាននៅក្នុងមជ្ឈមណ្ឌលប្រល័យពូជសាស ជើងឯកសំដៅថែរក្សាអដ្ឋិធាតុជនរងគ្រោះដែលមានសភាពខូចខាត និងមានការប្រែប្រួល ដែលឈានទៅរកការពុកផុយ ក្នុងនោះអដ្ឋិធាតុដែលមានការបាក់បែកក៏ត្រូវធ្វើការផ្គុំឡើង វិញផងដែរ ដើម្បីធ្វើការអភិវឌ្ឍន៍ និងអភិរក្សនៅមជ្ឈមណ្ឌលប្រល័យពូជសាសន៍ជើងឯក ធ្វើជាភស្តុតាងឲ្យបានគង់វង់ទុកជាសក្ខីកម្មដល់មនុស្សជាតិជំនាន់ក្រោយឲ្យចងចាំរបប ប្រល័យពូជសាសន៍ដ៏យុងឃ្នងនេះ។
លោក ប៉ា សុជាតិវង្ស អភិបាលនៃគណៈអភិបាលរាជធា នីភ្នំពេញមានប្រសាសន៍ថា អ្វីដែលយើងបានធ្វើមកនេះ គឺពិតជាមានតំលៃជាប្រវត្តិ សាស្ត្រ ហើយយើងបានធ្វើឲ្យសហគមអន្តរជាតិទទួលស្គាល់ការពិតនៃរបបប្រល័យពូជ សាសន៍ប៉ុល.ពតនៅកម្ពុជានឹងផ្តល់យុត្តិធម៌ដល់ជនរងគ្រោះដែលសល់ពីការកាប់សម្លាប់ របស់របបអាវខ្មៅប៉ុល ពតដែលនៅពេលមុនមិនត្រឹមតែមិនទទួលស្គាល់ថែមទាំងដាក់ទណ្ឌកម្មលើយើងថែមទៀត។
តែទោះបីយ៉ាងណាសច្ចធម៌ប្រវត្តិសាស្ត្រ មិនអាចការឡៃបានទេ ហើយយើងទាំងអស់គ្នាមិនចង់ឲ្យរបបប្រល័យពូជសាសន៍នេះ វិលមកលើទឹកដី កម្ពុជាជាលើកទី២ទៀតទេ ហើយយើងក៏មិនចង់ឲ្យរបបនេះកើតមាននៅលើទឹកដីនៃប្រ ទេសណាមួយលើសកលលោកនេះដែរ៕
មតិយោបល់