ព័ត៌មានជាតិ

បុរសម្នាក់គេចមិនចាក់ថ្នាំតេតាណុស ចុងក្រោយ…

កណ្តាលៈ បុរសម្នាក់ដែលមានផ្ទុកជំងឺតេតាណុស ហើយគេចវៀសមិនទៅចាក់ថ្នាំ ទីបំផុតត្រូវបានបងស្រី ប្រទះឃើញដេកស្លាប់តែម្នាក់ឯង។

ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង ១០និង៣០នាទី ថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០១៧ ស្ថិតនៅចំណុចក្រោមផ្ទះជនរងគ្រោះលើគ្រែ ភូមិបឹងរមាស់ ឃុំទួលព្រេជ ស្រុកអង្គស្នួល ខេត្តកណ្តាល។

ជនរងគ្រោះមានឈ្មោះ សួស សុខនៅ ភេទប្រុស អាយុ២៣ឆ្នាំ មុខរបរកសិករ ស្នាក់នៅភូមិឃុំកើតហេតុខាងលើ នៅលីវ និងធ្លាប់មានជំងឺប្រចាំកាយតេតាណុស (តាមសំដីបងស្រីគាត់ប្រាប់) អត់មានឪពុក ម្តាយស្លាប់អស់ រស់នៅជាមួយបងស្រី។

តាមការសួរបំភ្លឺរបស់បងស្រីឈ្មោះ សួស សំអាត ភេទស្រី អាយុ៣០ឆ្នាំ មុខរបរកម្មកររោងចក្រ រស់នៅភូមិបឹងរមាស់ ឃុំទួលព្រេជ ស្រុកអង្គស្នួល ខេត្តកណ្តាល បានប្រាប់ឲ្យដឹងថា ប្អូនរបស់គាត់ពីមុនមកមានជំងឺតេតាណុស ធ្លាប់ប្រកាច់គាត់ធ្វើចលនាឲ្យក៏ដឹងខ្លួនវិញ គ្រូពេទ្យប្រាប់ឲ្យទៅចាក់ថ្នាំតេតាណុស តែម្ចាស់ខ្លួនគេចេះតែខ្ជិលលុះមកដល់ថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០១៧ ជនរងគ្រោះដេកនៅគ្រែក្រោមផ្ទះមិនងាយងើប រហូតដល់ម៉ោងប្រហែល១០និង៣០នាទី ក្មេងស្រីឈ្មោះ អុល នេងភេទស្រី អាយុ១៦ឆ្នាំ មុខរបរកសិករ នៅភូមិជាមួយគ្នាម្នាក់មកដាស់ក៏ប្រទះឃើញស្លាប់បាត់ហើយ។

ក្រោយមកទើបផ្នែកជំនាញនគរបាលពិនិត្យវិភាគកន្លែងកើតហេតុស្រុក ចាប់ផ្តើមពិនិត្យសព ដោយមានការចូលរួមពី លោកប្រធានក្រុមប្រឹក្សាឃុំ លោកគ្រូពេទ្យស្រុក មេភូមិ បងប្អូនជនរងគ្រោះនគរបាលប៉ុស្តិ៍។ ការសន្និដ្ឋានរបស់អ្នកគ្រូពេទ្យ
ជនរងគ្រោះស្លាប់ដោយសារ(ជំងឺ)ខ្យល់គរ ចំពោះសពបានប្រគល់ជូនក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី៕

មតិយោបល់