ព័ត៌មានជាតិ

ឈាន​ចូល​ថ្ងៃ​ទី​៣​ហើយ នគរបាល​ចរាចរណ៍ផ្លូវទឹកខេត្ត​ព្រះសីហនុ កំពុងបន្តស្វែងរកអ្នក​នេសាទ​ម្នាក់ ​ដែល​​ធ្លាក់​ទឹក​បាត់​ខ្លួននៅសមុទ្រ​ ​

ព្រះសីហនុៈ យោងតាមផេកការិយាល័យផ្សព្វផ្សាយតាមបណ្តាញសង្គម ថ្ងៃអាទិត្យ ៥ កើត ខែភទ្របទ ឆ្នាំជូត ទោស័ក ពស ២៥៦៤ត្រូវនឹងថ្ងៃទី២៣ ខែសីហា ឆ្នាំ២០២០​ លោក​​លោក​វរសេនីយ៍​ទោ ខឹម សុផល​ នាយ​ការិយាល័យនគរបាលចរាចរណ៍ផ្លូវទឹកខេត្តព្រះសីហនុ​ បាន​ឲ្យដឹងថា​៖ នៅ​ព្រឹក​ថ្ងៃ​ទី​២​៣​ ខែ​សីហា​ ឆ្នាំ​២០២០​នេះ​ កម្លាំង​នគរបាល​ចរាចរណ៍​ផ្លូវ​ទឹក​ កម្លាំង​អធិការ​ដ្ឋាន​នគរបាល​ក្រុង​កោះ​រ៉ុង​ ក្រុមហ៊ុន​ជីធីវីស៊ី (GTVC)ដឹក​ជញ្ជូន​ផ្លូវ​ទឹក​ របស់​លោក​ឧកញ៉ា​ទៀ​ វិចិត្រ​ បាន​សហការ​គ្នា​ កំពុង​ស្វែង​រក​ជនរងគ្រោះ​ម្នាក់​ឈ្មោះ​ឈឹម ឆេង​ ភេទប្រុស​អាយុ​៣​៣ឆ្នាំ​ មាន​ទីលំនៅ​ភូមិ​៣​ សង្កាត់លេខ១ ក្រុងព្រះសីហនុ​ ដែល​បាន​ចេញ​ទៅ​នេសាទ​ហើយ​ធ្លាក់​ទឹក​បាត់​ខ្លួន​ តាំងពី​យប់​ថ្ងៃទី​២១មក​ម្ល៉េះ​ រហូតដល់​ពេល​នេះ​ មាន​រយៈពេល​៣ថ្ងៃ​ហើយ​។

កម្លាំង​សមត្ថកិច្ច​លើ​ផ្ទៃ​សមុទ្រ​ និង​ក្រុម​ហ៊ុន​ជីធីវីស៊ី​ ដឹក​ជញ្ជូន​ផ្លូវ​ទឹក កំពុង​ល្បាត​ស្វែង​រក ​តែ​នៅ​មិន​ទាន់​បាន​រក​ឃើញ​នៅ​ឡើយ​ទេ៕

មតិយោបល់