ព័ត៌មានជាតិ

មិនរៀងមែន! ទើបតែចេញពីគុកសោះ ឥឡូវចូលគុកវិញដដែល!

ភ្នំពេញៈ ជនសង្ស័យម្នាក់ក្នុងចំណោមបក្ខពួក២នាក់ ដែលបានធ្វើសកម្មភាពលួចទូរសព្ទ ត្រូវបានប្រជាពលរដ្ឋចាប់បានប្រគល់ឲ្យសម្ថតកិច្ចប៉ុស្តិ៍ស្ទឹងមានជយ័។

ហេតុការណ៍នេះកើតឡើងកាលពីវេលាម៉ោង៣និង៤៥នាទីទៀបភ្លឺ ថ្ងៃទី១៧ ខែឧសភា ឆ្នាំ ២០១៧ ស្ថិតនៅផ្ទះ៨៥០ ផ្លូវលំ ក្រុមទី២០ ភូមិដំណាក់ធំ សង្កាត់ ស្ទឹងមានជ័យ ខណ្ឌមានជ័យ រាជធានីភ្នំពេញ។

តាមពាក្យបណ្តឹងពីជនរងគ្រោះដែលមានឈ្មោះ ម៉ន ភារៈ អាយុ១៩ឆ្នាំ មុខរបរលក់ដូរ ស្នាក់នៅកន្លែងកើតហេតុខាងលើ បានរៀបរាប់ប្រាប់ឲ្យដឹងថា មុនពេលកើតហេតុ ដោយរូបខ្លួនបានផឹកស៊ីជាមួយគ្នាតាំងពីក្បាលប្រលប់ថ្ងៃទី១៦ ខែឧសភា ឆ្នាំ ២០១៧ ជាមួយជនសង្ស័យខាងលើ រហូតដល់ម៉ោង១ជាង ឈានចូលដល់ថ្ងៃទី១៧ ខែឆ្នាំដដែល រូបគេបានស្រវឹងហើយបានរកកន្លែងដេក ដោយបានដាក់ទូរសព្ទដៃទាំង២គ្រឿងជាប់និងកន្លែងដេក រហូតមកដល់ម៉ោង៣និង៤៥នាទីខាងលើ ជនសង្ស័យដែលបានផឹកស៊ីជាមួយគ្នាបានធ្វើសកម្មភាពចូលមកលួចដោយខ្លួនបានដឹងខ្លួនក៏បានឃើញជនសង្ស័យកំពុងធ្វើសកម្មភាពទាន់ បានស្រែកឆោឡោឡើងក៏មានប្រជាពលរដ្ឋដែលរស់នៅក្បែរៗកន្លែងកើតហេតុបាននាំគ្នារត់ដេញចាប់បានម្នាក់។ ចំណែកម្នាក់ទៀតបានរត់គេចខ្លួនបាត់ហើយបានប្រគល់ឲ្យសមត្ថកិច្ចនគរបាលប៉ុស្តិ៍ស្ទឹងមានជ័យចាត់កាតាមច្បាប់។ ជនសង្ស័យមានឈ្មោះ ស៊ីម រដ្ឋា ហៅអាខ្មៅ ភេទប្រុស អាយុ២២ឆ្នាំ មុខរបរមិនពិតប្រាកដ ហើយជាមុខសញ្ញាចាស់ខាងដើរលួច ហើយទើបតែចេញពីគុកទៀត។

បច្បន្នជនសង្ស័យខាងលើកំពុងតែសាកសួរនៅប៉ុស្តិ៍ស្ទឹងមានជ័យ និងកសាងសំណុំរឿងបញ្ជូនទៅអធិកាដ្ឋាននគរបាលខណ្ឌមានជ័យចាត់កាតាមផ្លូវច្បាប់៕

https://youtu.be/7T9qGPWOaLU

មតិយោបល់