ព័ត៌មានជាតិ

កម្លាំងនគរបាលស្រុកបវេល ឃាត់ខ្លួនមុខសញ្ញាលួចទ្រព្យសម្បត្តិចំនួន០៥នាក់ ក្នុងនោះបញ្ជូនមកអនុវត្តតាមច្បាប់ចំនួន០២នាក់

បាត់ដំបងៈ នៅថ្ងៃពុធ ១០កើត ខែអស្សុជ ឆ្នាំខាល ចត្វាស័ក ព. ស.២៥៦៦ ត្រូវនឹងថ្ងៃទី០៥ ខែតុលា ឆ្នាំ២០២២ វេលា ម៉ោង០៧និង៣០នាទី អនុវត្តយោបល់ដឹកនាំ របស់លោកឧត្តមសេនីយ៍ទោ សាត គឹមសាន ស្នងការនៃស្ន ងការដ្ឋាននគរបាលខេត្តបាត់ដំបង រួមនឹងយោបល់លោកវរសេនីយ៍ឯក លឹម ពុទ្ធីឡា ស្នងការរងផែនការងារនគរបាលព្រហ្មទ័ណ្ឌ លោកវរសេនីយ៍ឯក សុខ សារិន អធិការនគរបាលស្រុកបវេល បានដឹកនាំកម្លាំងផ្នែកជំនាញរួម ជាមួយកម្លាំងអន្តរាគមន៍ និងកម្លាំ ងប៉ុស្តិ៍នគរបាលរដ្ឋបាលល្វា បង្រ្កាបករណីលួចយក ទ្រព្យសម្បត្តិមួយករណីក្នុងបទល្មើសជាក់ស្តែង ដោយ ឃាត់ខ្លួនជនសង័្សយចំនួន០៥នាក់ ភេទប្រុស អាយុក្រោម១៨ឆ្នាំ និងដកហូតបាន៖

-ទូរស័ព្ទចំនួន១៨គ្រឿង (VIVO ចំនួន១គ្រឿង
-OPPOចំនួន៤គ្រឿង
– IPHONE ចំនួន០២គ្រឿង
-REALME ចំនួន០១គ្រឿង
-CAMFONE ចំនួន០១គ្រឿង
– កាតទូរស័ព្ទចំនួន៤០សន្លឹក
– ស៊ីមកាតចំនួន២៦ សន្លឹក
– ស្រោមទូរស័ព្ទចំនួន១៨
– កាសទូរស័ព្ទចំនួន០៣
-កង់ចំនួន០៣គ្រឿង ចាស់ជាមធ្យោបាយជិះធ្វើសកម្មភាពគាស់ហាងទូរ ស័ព្ទ។

សូមជម្រាបជូនថា កាលពីថ្ងៃទី០២ ខែ តុលា ឆ្នាំ២០២២ វេលាម៉ោង២១និង៣០ នាទី នៅចំណុចហាងទូរស័ព្ទ ឈ្មោះ ប៊ុន អ៊ិន ដែលមានម្ចាស់ជាជនរងគ្រោះ ឈ្មោះ ណាក់ ប៊ុនរីន ភេទប្រុ ស អាយុ៣៣ឆ្នាំ មានទី នៅភូមិល្វា ឃុំល្វា ស្រុកបវេល ខេត្តបាត់ដំបង ស្ថិតនៅភូមិល្វា ឃុំល្វា ស្រុកបវេល ខេត្តបាត់ដំបង ជនសង័្សយមិនស្គាល់អត្តសញ្ញាណ បានធ្វើសកម្មភាពគាស់ដំបូលចូលលួចយកទូរស័ព្ទ ពីក្នុងហាងខាងលើ ។

នៅក្រោយពេលកើតហេតុ ជនរងគ្រោះបានប្តឹងចូលមកសមត្ថកិច្ចនគរបាល ហើយឆ្លងតាមរយៈការស្រាវជ្រាវស៊ើបអង្កេត សមត្ថកិច្ចកំណត់មុខសញ្ញាបាន និងឈានដល់ការឃាត់ខ្លួនបានតែម្តង ។

ករណីនេះជនសង្ស័យចំនួន០២នាក់ ដែលមានអាយុ ១៤ឆ្នាំ និង១៥ឆ្នាំ ត្រូវបានឃាត់ខ្លួនជាបណ្តោះអាសន្ន នៅអធិការដ្ឋាននគរបាលស្រុកបវេល ដើម្បីកសាងសំណុំរឿងបញ្ជូនមក ការិយាល័យជំនាញខេត្តអនុវត្តបន្តតាមនីតិវិធី ចំណែក០៣នាក់ទៀតដែលមានអាយុតិចជាងនេះ បានអប់រំនិងធ្វើកិច្ចសន្យាឱ្យបញ្ឈប់សកម្មភាព ហើយប្រគល់ជូនអាណា ព្យាបាលយកទៅអប់រំបន្តនៅមូលដ្ឋាន រីឯទូរស័ព្ទបានប្រគល់ជូនជនរងគ្រោះវិញ ។

សូមអធ្យាស្រ័យដែលមិនបានបង្ហាញរូបជនសង័្សយ ដោយសារតែអាយុរបស់គេក្រោម១៨ឆ្នាំនៅឡើយ ៕

មតិយោបល់