ភ្នំពេញ៖ ដើម្បីឲ្យរាជធានីមួយនេះនៅតែមានសោភណ្ឌភាពរីកស្រស់បំព្រងនិងដើម្បីសម្រួលចរាចរដល់ប្រជាពលរដ្ឋ ក្នុងការធ្វើដំណើរ ផងនោះ មន្ទីរសាធារណការ និងដឹកជញ្ជូនរាជធានីភ្នំពេញ បានធ្វើការជួសជុលដោយអ៊ុតកៅស៊ូ ACលើមហាវិថីចំនូន៣ខ្សែបន្ថែមទៀត។
មន្រ្តីសាលារាជធានីភ្នំពេញបានឲ្យដឹងថានៅថ្ងៃទី០២ដល់ថ្ងៃទី០៥ខែមេសាឆ្នាំ២០១៦ នេះមន្ទីរសាធារណការនិងដឹកជញ្ជូនរាជធានីភ្នំពេញបានជួសជុលផ្លូវដោយប្រេីកៅស៊ូអ៊ុត AC លើមហាវិថីចំនូន៣ខ្សែបន្តទៀត ក្នុងនោះរួមមាន មហាវិថីម៉ៅសេទុង ត្រង់ចំណុចកែងមហាវិថិព្រះនរោត្តម ។ ផ្លូវលេខ ១៦៣ ចាប់ពីមហាវិថីម៉ៅសេទុងដល់ផ្លូវលេខ២៧១ ។ ផ្លូវលេខ ៣៩២ ពីមហាវិថីព្រះមុនីវង្សដល់ផ្លូវលេខ៦៣៕
មតិយោបល់