ព័ត៌មានជាតិ

រដ្ឋមន្ត្រីក្រសួងធម្មការ និងសាសនា ត្រូវបានផ្ទេរតំណែង

ភ្នំពេញ: នៅថ្ងៃទី៦ខែមេសានេះលោកស្រី ម៉ែន សំអន ឧបនាយករដ្ឋមន្រ្តីរដ្ឋមន្រ្តីក្រសួងទំនាក់ទំនង ជាមួយ រដ្ឋសភា-ព្រឹទ្ធសភា និងអធិការកិច្ចតំណាង​ដ៏ខ្ពង់ខ្ពស់​សមេ្តចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី​អញ្ជើញជាអធិបតីក្នុងពិធី ផ្ទេរ និងចូលកាន់តំណែង រដ្ឋមន្ត្រីក្រសួងធម្មការ និង​សាសនា។
នាឱកាសនោះដែរលោកស្រី ឧបនាយករដ្ឋមន្ត្រីម៉ែន សំអនមានប្រសាសន៌លើកឡើងថា៖តាងនាម

សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយក រដ្ឋមន្រ្តី​ រាជរដ្ឋា

ភិបាល បានធ្វើការផ្ទេរតំណែង ឬការរុះរើ កែសម្រួលគណៈរដ្ឋមន្ត្រីនេះ គឺធ្វើ​ឡើងចំពេលដែលរាជរដ្ឋាភិបាលកម្ពុជា ដែលដឹក​នាំ

​ដោយ សម្តេច​អគ្គមហាសេនាបតីតេជោ ហ៊ុន សែន បាន​​​ដំណើរការពាក់កណ្តាល​អាណត្តិ ក្រោយពីការបោះឆ្នោត ជ្រើសតាំងរដ្ឋសភា 

នីតិកាលទី៥នេះ ដើម្បីបន្ត​ការងារ​ឆ្ពោះទៅអណត្តិក្រោយៗទៀត​។
លោកស្រីឧបនាយករដ្ឋមន្ត្រី មានប្រសាសន៍បញ្ជាក់ទៀតថា ការផ្ទេរតំណែងនេះ គឺជាកិច្ចការ​ធម្មតា​ របស់​រាជ​រដ្ឋាភិបាល ដើម្បីពង្រឹងប្រសិទ្ធភាព​ការងារ​ក្នុងកិច្ចការកំណែទំរង់​រដ្ឋបាល និងការអនុវត្តយុទ្ធសាស្ត្រចតុកោណ​ដំណាក់កាលពី៣ របស់ខ្លួន​​។​
លោកស្រី ឧបនាយករដ្ឋមន្ត្រី បាន ចាត់ទុកវិស័យធម្មការ និងសាសនា ពិតជាមានសារៈសំខាន់ណាស់ 

ក្នុងការអភិវឌ្ឍន៍សង្គមកម្ពុជា ព្រោះប្រជាជនកម្ពុជាទាំងមូល មាន ជំនឿសាសនាតាមការនិយមប្រតិបត្តិ និងតាមប្រពៃណីរបស់ខ្លួន ដែលជា​ផ្នែកមួយនៃអត្តសញ្ញាណ​របស់ជាតិ។
មាត្រា៤៣ នៃរដ្ឋធម្មនុញ្ញ បានបញ្ជាក់​យ៉ាង​ច្បាស់​ថា ប្រជាពលរដ្ឋទាំងពីរភេទ មាន សិទ្ធិពេញទីខាងជំនឿ។​ សេរីភាពខាងជំនឿ និងការប្រតិបត្តិ ខាងផ្លូវ សាសនា​ត្រូវបានរដ្ឋធានា​ក្នុង​លក្ខខណ្ឌ ដែលមិនប៉ះពាល់ដល់ជំនឿ ឬ​សាសនាដទៃ ទៀត និងដល់សណ្តាប់​ធ្នាប់ និង សន្តិសុខសាធារណៈ។
បច្ចុប្បន្ន​ប្រជាពលរដ្ឋទាំងអស់មានសិទ្ធិនិងសេរីភាពគ្រប់បែបយ៉ាងហើយសេរីភាព​នៃជំនឿសាសនាក៏បានកកើតឡើងវិញ និងរីកចំរើន​ជាលំដាប់​។ប្រជាពលរដ្ឋ​កម្ពុជា​​​គ្រប់រូបមានឱកាស និងសិទ្ធិ​ពេញ បរិបូរណ៍ ក្នុងការ​ធ្វើបុណ្យតាមប្រពៃណីជំនឿសាសនារៀងៗខ្លួន។ ដូច្នេះក្រសួងធម្មការ និងសាសនា ដែលជាសេនាធិការ របស់ រាជរដ្ឋាភិបាល​ពិតជាមានតួនាទីស្នូល ក្នុងការគ្រប់គ្រសម្របសម្រួល 

និងអភិវឌ្ឍន៍​វិស័យធម្មការ និងសាសនា ដើម្បីរួមចំណែក​កសាង​ប្រទេសជាតិ។
លោកស្រី ឧបនាយករដ្ឋមន្ត្រីបានបញ្ជាក់ថា៖​រាជរដ្ឋាភិបាលបាន​ខិតខំ​ប្រឹងប្រែង​ក្នុង​ការអភិវឌ្ឍន៍វិស័យ​​ ធម្មការ​និងសាសនា​ ជាពិសេស​ ព្រះពុទ្ធ​​សាសនា ដែលជា សាសនា របស់រដ្ឋ ដើម្បីជា​ប្រយោជន៍​ក្នុង​ការរួម​ចំណែក​ពង្រឹង​សាមគ្គីភាព 
ការលើកកម្ពស់វប្បធម៌នៃការយោគ យល់គ្នាក្នុង ចំណោម​ពុទ្ធសាសនិក ក៏​ដូច​ជា​ប្រជាជនកម្ពុជា​របស់យើង​ទាំងអស់ ​នៅពេល
​អនាគត។ ក្រៅពីព្រះពុទ្ធសាសនា រាជរដ្ឋាភិបាលក៏បានយកចិត្តទុកដាក់ និង អនុញ្ញាតិឲ្យប្រជាពលរដ្ឋយើង​គោរព សាសនាដ៏ទៃទៀត
​ដូចជា ឥស្លា​ម ​សាសនា គ្រឹស្តសាសនា និងសាសនាដ៏ទៃទៀត និងត្រូវធានាថា សាសនាទាំងអស់នឹងមិនបង្កទំនាស់ 
និងគំរាមកំហែង​ដល់ស្ថិរភាព​និងសន្តិសុខជាតិជាដាច់ខាត៕

   
    
    
   

មតិយោបល់