ភ្នំពេញៈ ជនសង្ស័យប្រើប្រាស់គ្រឿងញៀនខុសច្បាប់ ចំនួន៧នាក់ ត្រូវបានសមត្ថកិច្ចប៉ុស្តិ៍ភ្នំពេញថ្មីឃាត់ខ្លួន កាលពីវេលាម៉ោង១ និង៣០នាទី រំលងអធ្រាត្រឈានចូលថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០១៧ ស្ថិតនៅចំណុចក្នុងរោងកម្មករបុរីហាយឡែន ក្រុម៨ ផ្លូវរថភ្លើង ភូមិដីថ្មី សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានីភ្នំពេញ។
ជនសង្ស័យទាំង៧នោះ ទី១មានឈ្មោះ ទៀង ចិត្ត អាយុ៣៥ឆ្នាំ មុខរបរកម្មករសំណង់ ស្នាក់នៅរោងកម្មករបុរីហាយឡែន ភូមិដីថ្មី សង្កាត់ភ្នំពេញ, ទី២ឈ្មោះធៀង ធំ អាយុ២៥ឆ្នាំ មុខរបរកម្មករសំណង់ ស្នាក់នៅរោងកម្មករខាងលើ, ទី៣ឈ្មោះ រឿន គីមឆៃ អាយុ២២ឆ្នាំ មុខរបរមិនពិតប្រាកដ ស្នាក់នៅផ្ទះគ្មានលេខ ភូមិគោកឃ្លាង សង្កាត់ភ្នំពេញថ្មី, ទី៤ឈ្មោះ សយ មករា អាយុ២០ឆ្នាំ មុខរបរកម្មករ សំណង់ស្នាក់នៅរោងកម្មករបុរីហាយឡែន ភូមិដីថ្មី សង្កាត់ភ្នំពេញថ្មី និងទី៥ឈ្មោះ ង៉ែត ពៅ អាយុ២១ឆ្នាំ មុខរបរកម្មករសំណង់ ស្នាក់នៅផ្ទះជួល ភូមិដីថ្មីសង្កាត់ភ្នំពេញថ្មី។ ទី៦ឈ្មោះ លី សុខ អាយុ២៥ឆ្នាំ មុខរបរមិនពិតប្រាកដ ស្នាក់នៅផ្ទះគ្មានលេខ ភូមិពោងពាយ សង្កាត់ភ្នំពេញថ្មី និងជនសង្ស័យទី៧ឈ្មោះ ហៀង សុភ័ស អាយុ១៩ឆ្នាំ មុខរបរមិនពិតប្រាកដ ស្នាក់នៅផ្ទះគ្មានលេខ ភូមិជ្រៃកោង សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។
ប្រភពព័ត៌មានពីសមត្ថកិច្ចបានឲ្យដឹងថា មុនពេលកើតហេតុ នគរបាលភ្នំពេញថ្មីបានល្បាតនៅក្នុងភូមិសាស្ត្រ រហូតមកដល់ចំណុចកើតហេតុខាងលើ ឃើញជនសង្ស័យទាំង៧នាក់ កំពុងនៅក្នុងរោងកម្មករខាងលើ សមត្ថកិច្ចមានការសង្ស័យ ក៏ហៅសួរនាំ រួចនាំខ្លួនជនសង្ស័យទាំង៣នាក់មកអធិការដ្ឋាននគរបាលខណ្ឌសែនសុខ ដើម្បីធ្វើតេស្តដោយឧបករណ៍ស្វែងរកសារធាតុញៀនតាមរយៈទឹកនោមជាលទ្ធផលមានសារធាតុញៀន។
ដោយផ្អែកតាមការធ្វើតេស្តទឹកនោម និងចម្លើយសារភាពករណីខាងលើ ពិតជាប្រើប្រាស់នូវសារធាត់ញៀនដោយខុសច្បាប់មែន។
បច្ចុប្បន្នជនសង្ស័យទាំង៧នាក់ និងវត្ថុតាងត្រូវបានឃាត់ខ្លួនបណ្តោះអាសន្ននៅអធិការដ្ឋាននគរបាលខណ្ឌសែនសុខដើម្បីចាត់ការទៅតាមនីតិវិធីនៅពេលក្រោយ៕
https://youtu.be/cQ8Ytthq8HY
មតិយោបល់