ព័ត៌មានជាតិ

ពលរដ្នក្រុងបាវិតដែលសង់តូប និងផ្ទះចូលចំណីផ្លូវទទូចឱ្យអាជ្ញាធរអនុវត្តច្បាប់រុសរើស្មើភាពគ្នា

ស្វាយរៀង: ពលរដ្នមួយចំនួននៅក្រុងបាវិតដែលសង់តូបលក់ទំនិញ និងផ្ទះចូលចំណីផ្លូវរបស់រដ្ឋបានទទូចសុំឲ្យអាជ្ញាធរអនុវត្តច្បាប់រុសរើ ដើម្បីពង្រីកផ្លូវឲ្យមានភាពស្មើរគ្នាកុំអ្នកមានខ្នងក្រាស់ទុក រីឯអ្នកទន់ខ្សោយរុសរើចេញនោះ។

ការលើកឡើងពីពលរដ្ឋនេះ បានធ្វើឡើងកាលពីថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០១៦នេះ។

បើតាមប្រជាពលរដ្នម្នាក់សុំមិនបញ្ចេញឈ្មោះបានឲ្យដឹងថា គាត់សង់តូបនៅខាងមុខផ្ទះចំនួនបីតូប ដើម្បីលក់ឥវ៉ាន់ចាប់ហួយខណ:ដែលសាងសង់បានប្រមាណ៨០ភាគរយស្រាប់តែខាងសូរិយោដីក្រុងបាវិតធ្វើការហាមឃាត់ និងតំរូវឲ្យគាត់វ៉ៃចោលដោយចោទថាបានសាងសង់សំណង់រឹង។

ប្រភពដដែលបានបន្តទៀតថា កាលដែលគាត់ហ៊ានសង់តូបចូលចំណីផ្លូវនេះដោយសារឃើញប្រជាពលរដ្ឋឯទៀតសង់តូបបានដោយគ្មានការហាមឃាត់ពីអាជ្ញាធរទើបសម្រេចចិត្តធ្វើតូបគ្រាន់បានលក់ដូរនិងគេ។

ប្រភពបានបន្តថា ការសង់តូបនេះគាត់ក៏ដឹងដែរថា ខុសច្បាប់ប៉ុន្តែបើថ្ងៃក្រោយរដ្នត្រូវការគឺរុសរើចេញដោយគ្មានលក្ខខណ្ឌ័អ្វីទាំងអស់ព្រោះយល់ថាជាដីចំណីផ្លូវរបស់រដ្ន។

បើតាមការបញ្ជាក់ពីប្រជាពលរដ្ឋនៅក្រុងបាវិតបានឲ្យដឹងថា ការសង់តូបនិងផ្ទះចូលចំណីផ្លូវមានច្រើននៅមូលដ្ឋានក្រុងបាវិតពិសេសតាមសងខាងផ្លូវជាតិលេខមួយ និងផ្លូវលំដោយកន្លែងខ្លះរកតែផ្លូវជិះម៉ូតូឡានមិនបានផង អាជ្ញាធរមិនខ្ចីអើពើរនោះទេ បើកន្លែងណាគ្មានខ្នង រឺ ខ្សែអ្នកធំគឺតម្រូវឲ្យគេវ៉ៃចោលដោយរកលេសមិនចេះចប់មិនចេះហើយ។ ហើយកាសង់តូប និងសង់ផ្ទះលើដីចំណីផ្លូវរបស់រដ្ឋនេះលោកសេងសីលាអភិបាលក្រុងបាវិតបានឲ្យដឹងថាលោកមិនអនុញ្ញាត្តិឲ្យសាសង់តូប និងផ្ទះចូលចំណីផ្លូវទេព្រោះវាធ្វើឲ្យបាត់បង់សោភណ្ឌភាពទីក្រុង ម៉្យាងទៀតបើគាត់សង់អំពីសង្ក័សីដែលមិនពិបាករុសរើទៅថ្ងៃក្រោយគឺអាចធ្វើបានតែបើរដ្នត្រូវការពង្រីកផ្លូវនៅថ្ងៃក្រោយត្រូវរុសរើចេញដោយគ្មានលក្ខ័ខណ្ឌ។

លោកសេងសីលាបានបញ្ជាក់បែបនេះថា មានពលរដ្ឋខ្លះបានសង់ផ្ទះចូលដីចំណីផ្លូវរបស់រដ្ឋលោកបានបញ្ជាឲ្យវ៉ៃចោលហើយដែរហើយនៅឆ្នាំ២០១៧ខាងមុខនេះ និងមានការពង្រីកផ្លូវជាតិលេខមួយដើម្បីងាយស្រួលក្នុងការធ្វើដំណើរផងដែរ៕

photo_2016-05-19_14-21-27 photo_2016-05-19_14-21-26 photo_2016-05-19_14-21-25 photo_2016-05-19_14-21-24 photo_2016-05-19_14-21-23

មតិយោបល់