ព័ត៌មានជាតិ

ហាយឡែនឌ័រ ពន្លះម៉ូតូ១គ្រឿងឆ្លងផ្លូវលាន់តែផាំង ដេកស្តូកពេញផ្លូវ

ភ្នំពេញ: បុរស២នាក់ ជិះម៉ូតូឆ្លងផ្លូវ ត្រូវបានរថយន្តហាយឡែនឌ័រមួយគ្រឿង បុកយ៉ាងពេញទំហឹង បណ្តាលឲ្យបុរសទាំង២នាក់នោះ រងរបួសធ្ងន់ត្រូវបញ្ជូនទៅកាន់មន្ទីរពេទ្យ ។

ហេតុការណ៍នេះកើតឡើងការពីវេលាម៉ោង១និង៣០នាទីរំលងអធ្រាត្រ ឈានចូលថ្ងៃទី ២៧ ខែមេសា ឆ្នាំ២០១៨ ស្ថិតនៅតាមបណ្តោយផ្លូវ ព្រះនរោត្តម សង្កាត់ចតុមុខ ខណ្ឌដូនពេញ រាជធានីភ្នំពេញ (មុខវិទ្យាល័យស៊ីសុវត្ថិ) ។

តាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថា មុនពេលកើតហេតុបុរស២នាក់ជិះម៉ូតូម៉ាកវេវ ពណ៌ខ្មៅ មួយគ្រឿង ពាក់ស្លាកលេខ ភ្នំពេញ 1N-5481 បើកបរទិសដៅពីលិចទៅកើត លុះចៃដន្យស្រាប់តែមានរថយន្តហាយឡែនឌ័រ ពណ៌ស្ករមួយគ្រឿង ពាក់ស្លាកលេខ ភ្នំពេញ2N-8768 ទិសដៅពីត្បូងទៅជើងបុកម៉ូតូពេញទំហឹងបណ្តាលឲ្យម៉ូតូខ្ទាតអូសប្រហែលជាជិត១០ម៉ែត្រ បណ្តាលឲ្យបុរស២នាក់រងរបួសធ្ងន់ស្រាល ត្រូវបានរថយន្តសាមុយដឹកយកទៅសង្គ្រោះបន្ទាន់នៅឯមន្ទីរពេទ្យ ។

ក្រោយពេលកើតហេតុរថយន្តក៏បានបន្ថែមល្បឿនរត់គេចខ្លួនបាត់ស្រមោលបន្សល់ទុកនៅកាងរថយន្តនៅលើថ្នល់សមត្ថកិច្ចជំនាញបានមកដល់កន្លែងកើតហេតុយកម៉ូតូនិងកាងហើយស្លាកលេខរថយន្តយកទៅរក្សាទុកដើម្បីស្រាវជ្រាវបន្តឲ្យភាគីខាងរថយន្តមកធ្វើការដោះស្រាយទៅតាមនិតិវិធីច្បាប់ ៕

មតិយោបល់