ភ្នំពេញៈ តាមការបញ្ជាក់របស់លោក ជុំ សុន្ទរី អ្នកនាំពាក្យក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បានឲ្យដឹងថា ស្ថានអគ្គកុងស៊ុលកម្ពុជា នឹងរកមេធាវីជួយការពារក្ដីដល់ពលរដ្ឋកម្ពុជា ចំនួន១៥នាក់ នៅពេលឡើងតុលាការ។
ពលរដ្ឋទាំង១៥នាក់ ត្រូវបានអាជ្ញាធរថៃចាប់ខ្លួន កាលពីថ្ងៃទី១៤ ខែឧសភា ឆ្នាំ២០១៦ ពីបទឆ្លងដែនខុសច្បាប់ទៅកាប់ឈើគ្រញូង ក្នុងតំបន់ឧទ្យានជាតិថាប់ឡាន ស្ថិតក្នុងភូមិវាំងថាលុភៅ ឃុំកេងឌិនសរ ស្រុកណាឌី ខេត្តប្រាជិនបុរី ប្រទេសថៃ៕
មតិយោបល់