ព័ត៌មានជាតិ

សមត្ថកិច្ចកម្ពុជា បណ្តេញជនបរទេសខុសច្បាប់ចំនួន១១នាក់ ទៅប្រទេសដើមវិញ

ភ្នំពេញៈ នៅថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០១៧ នាយកដ្ឋានស៊ើបអង្កេត និងអនុវិត្តនីតិវិធី បានសហការជាមួយនាយកដ្ឋានច្រកទ្វារទី១ និងប៉ុស្តិ៍ច្រកទ្វារអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ ធ្វើការបណ្តេញជនបរទេសចំនួន១១នាក់ មាន២សញ្ជាតិ ជនជាតិ នីហ្សេរីយ៉ា ចំនួន១០នាក់ និង ជនជាតិ កូរ៉េ ចំនួនម្នាក់ មានឈ្មោះដូចខាងក្រោម៖
១,ឈ្មោះ SALAKO OLORUNJUEDALO AYODEJI ភេទប្រុស សញ្ជាតិ នីហ្សេរីយ៉ា កើតថ្ងៃទី៧ខែឧសភា ឆ្នាំ១៩៩៤ លិខិតឆ្លងដែនលេខ A06780558 បទល្មើសលួចស្នាក់នៅខុសច្បាប់ ( លើសទិដ្ឋាការកំណត់ ) បណ្តេញចេញពីព្រះរាជាណាចក្រកម្ពុជារយៈពេល៣ឆ្នាំ។
២-ឈ្មោះ CHUKWUOKOH DANIEL EBUKA ភេទ ប្រុស សញ្ជាតិ នីហ្សេរីយ៉ា កើតថ្ងៃទី០៥ ខែកញ្ញាឆ្នាំ១៩៩០ លិខិតឆ្លងដែនលេខ A 06166288 ទើបរកឃើ បទល្មើស លួចស្នាក់នៅខុសច្បាប់ ( គ្មានលិខិតឆ្លងដែន)។
៣ -ឈ្មោះ CHIFE ONYEKACHUKWU SIMON ភេទប្រុស សញ្ជាតិ នីហ្សេរីយ៉ា កើតថ្ងៃទី២២ ខែឧសភា ឆ្នាំ១៩៨៥ លិខិតឆ្លងដែនលេខ A 05400094 បទល្មើស លួចឆ្លងដែនចូលស្នាក់នៅខុសច្បាប់ ( អត់ប្រថាប់ត្រាចូលកម្ពុជា )
ឲ្យចេញពីព្រះរាជាណាចក្រកម្ពុជាតាមច្រកទ្វារអាកាសយានដ្ឋានអន្តរជាតិភ្នំពេញជើងយន្តហោះលេខ PG 934 វេលាម៉ោង១៥ និង៤៥នាទីពីភ្នំពេញឆ្ពោះទៅប្រទេសដើមវិញ។
៤-ឈ្មោះ GODWIN VICTOR IKENNA ភេទប្រុស សញ្ជាតិ នីហ្សេរីយ៉ា កើតថ្ងៃទី២២ ខែតុលា ឆ្នាំ១៩៩៣ លិខិតឆ្លងដែនលេខ A 06817452 បទល្មើស ឃុបឃិតលាក់បំពួនជនល្មើស។
៥-ឈ្មោះ UTITI CHIMARAOKE NWABUGO ភេទប្រុស សញ្ជាតិ នីហ្សេរីយ៉ា កើតថ្ងៃទី០៦ ខែមិថុនា ឆ្នាំ១៩៨៦ លិខិតឆ្លងដែនលេខ A 50321917 បទល្មើស ឃុបឃិតលាក់បំពួនជនល្មើស។
៦-ឈ្មោះ DIKE MACDONALD CHIDUBEM ភេទ ប្រុស សញ្ជាតិ នីហ្សេរីយ៉ា កើតថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ១៩៩៤ លិខិតឆ្លងដែនលេខ A 07702619 បទល្មើស លួចស្នាក់នៅខុសច្បាប់ ( លើសទិដ្ឋាការកំណត់ )។
៧- ឈ្មោះ AMAD AUGUSTINE CHINEDU ភេទ ប្រុស សញ្ជាតិ នីហ្សេរីយ៉ា កើតថ្ងៃទី១៣ ខែតុលា ឆ្នាំ១៩៩៣ លិខិតឆ្លងដែនលេខ A 05045118 ទើបរកឃើញ បទល្មើស លួចស្នាក់នៅខុសច្បាប់ ( គ្មានលិខិតឆ្លងដែន )។
៨-ឈ្មោះ ALUKA IFECHUKWU EMMANUEL ភេទ ប្រុស សញ្ជាតិនីហ្សេរីយ៉ា។
៩-ឈ្មោះ OKOYE NNAMDI SUNDAY ភេទ ប្រុស សញ្ជាតិ នីហ្សេរីយ៉ា កើតថ្ងៃទី០២ ខែមីនា ឆ្នាំ១៩៩១ លិខិតឆ្លងដែនលេខ A 06598031បទល្មើស លួចឆ្លងដែនចូលស្នាក់នៅខុសច្បាប់ ( អត់ប្រថាប់ត្រាចូលកម្ពុជា ) ។
១០-ឈ្មោះ CHUKWUZOR CHINEDU KENNEDY ភេទ ប្រុស សញ្ជាតិ នីហ្សេរីយ៉ា កើតថ្ងៃទី១៦ ខែមិថុនា ឆ្នាំ១៩៩២ លិខិតឆ្លងដែនលេខ A 07451358 បទល្មើស លួចឆ្លងដែនចូលស្នាក់នៅខុសច្បាប់ ( អត់ប្រថាប់ត្រាចូលកម្ពុជា )
ឲ្យចេញពីព្រះរាជាណាចក្រកម្ពុជាតាមច្រកទ្វារ អាកាសយានដ្ឋានអន្តរជាតិភ្នំពេញជើងយន្តហោះលេខ QR 971 វេលាម៉ោង៥ និង ៣០នាទីពីភ្នំពេញឆ្ពោះទៅប្រទេសដើមវិញ។
១១-ឈ្មោះ KWEON KIWOOK ភេទ ប្រុស សញ្ជាតិ កូរ៉េ កើតថ្ងៃទី២៣ខែវិច្ឆិកា ឆ្នាំ១៩៤៧ លិខិតធ្វើដំណើរលេខ CD 7170042 បទល្មើសលួចស្នាក់នៅខុសច្បាប់(គ្មានលិខិតឆ្លងដែន ) ឲ្យចេញពីព្រះរាជាណាចក្រកម្ពុជាតាមច្រកទ្វារអាកាសយានដ្ឋានអន្តរជាតិភ្នំពេញជើងយន្តហោះលេខ OZ 740 វេលាម៉ោង១១និង៥៥នាទីពីភ្នំពេញឆ្ពោះទៅប្រទេសដើមវិញ៕

មតិយោបល់